អន្តរជាតិ

You can add some category description here.

ទឹកជំនន់​បាន​វាយប្រហារ​ភាគ​អាគ្នេយ៍​ប្រទេស​អូស្ត្រាលី​ ដោយ​បង្ខំ​ឲ្យ​ប្រជាជន​ជម្លៀស​ចេញ​…

បរទេស៖បទបញ្ជាជម្លៀសថ្មីត្រូវបានដាក់ចេញ សម្រាប់អ្នករស់នៅទីក្រុងស៊ីដនី រាប់ម៉ឺននាក់ នៅថ្ងៃចន្ទ ទី៤ កក្កដានេះ បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរបានជន់លិចតំបន់ជាយក្រុងជាច្រើន ក្នុងទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលី ដោយក្រុមមន្ត្រីបានព្រមានអំពីបញ្ហាអាកាសធាតុបែបនេះបន្ថែមទៀតដែលនឹងមកដល់។ ប្រព័ន្ធសម្ពាធទាបដ៏ខ្លាំងមួយនៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអូស្ត្រាលីត្រូវបានគេព្យាករណ៍ថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ក្នុងសប្តាហ៍នេះ នៅទូទាំងរដ្ឋ New South Wales...

ធនាគារពិភពលោកបន្តព្យាករណ៍ថា កំណើនសេដ្ឋកិច្ចថៃនឹងមាន ២,៩% នៅឆ្នាំ២០២២

បាងកក៖ សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានធនាគារពិភពលោក (World Bank) ព្យាករណ៍ថា នឹងកើនឡើង ២,៩ភាគរយ នៅឆ្នាំ២០២២នេះ ដែលមិនផ្លាស់ប្តូរពីការព្យាករកាលពីខែមេសានោះទេ។ សេចក្តីថ្លែងការណ៍របស់ធនាគារបន្តថា សេដ្ឋកិច្ចថៃត្រូវបានព្យាករថា នឹងកើនឡើងដល់កម្រិត ដូចមុនមានការរាតត្បាតជំងឺ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២នេះ ដោយសារតែការថយចុះករណីកើតជំងឺកូវីដ-១៩...

រាល់ការឈ្លានពានរបស់ណាតូលើតំបន់គ្រីមៀគឺជាការចាប់ផ្តើមសង្គ្រាមលោកលើកទី៣…

អន្តរជាតិ៖អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានប្រកាសថា រាល់ការឈ្លានពានណាមួយរបស់ណាតូទៅលើតំបន់គ្រីមៀ គឺជាការប្រកាសសង្គ្រាមដោយផ្ទាល់រវាងណាតូនឹងរុស្ស៊ី ហើយនោះគឺជាការចាប់ផ្តើមសង្គ្រាមលោកលើកទីបី។លោក Dmitry Medvedev បានប្រកាសថា «ចំពោះយើងខ្ញុំ តំបន់គ្រីមៀគឺជាផ្នែកមួយនៃទឹកដីរុស្ស៊ី ហើយរាល់ការឈ្លានពានតំបន់គ្រីមៀគឺជាការប្រកាសសង្គ្រាមជាមួយរុស្ស៊ី»។ លោកបន្តទៀតថា ប្រទេសណាមួយដែលជាសមាជិករបស់ណាតូ...

រុស្ស៊ី-អ៊ុយក្រែននឹងរៀបចំកិច្ចចរចាតាមអនឡាញនៅថ្ងៃចន្ទសប្តាហ៍នេះ

កៀវ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ផេស្គូវ បាននិយាយនៅថ្ងៃអាទិត្យថា គណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែននឹងបន្តកិច្ចចរចាឡើងវិញនៅថ្ងៃចន្ទដើមសប្តាហ៍នេះ តាមរយៈតំណភ្ជាប់វីដេអូអនឡាញ។ ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក មីខេឡូ ប៉ូដូលីគ ( Mykhailo Podoliak) បានបង្ហោះសារនៅលើ Twitter នៅយប់ថ្ងៃអាទិត្យថា...

រុស្ស៊ីនឹងលែងចូលរួមក្នុងក្រុមប្រឹក្សាសហភាពអឺរ៉ុបទៀតហើយ

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍បញ្ជាក់ថា ប្រទេសរបស់ខ្លួននឹងមិនចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបទៀតទេ។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប និងបណ្តាប្រទេសនៃអង្គការណាតូកំពុងប្រើប្រាស់ភាគច្រើនដាច់ខាតរបស់ពួកគេនៅក្នុងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីអឺរ៉ុប ដើម្បីបន្តការបំផ្លិចបំផ្លាញក្រុមប្រឹក្សាអឺរ៉ុប និងកន្លែងមនុស្សធម៌ ព្រមទាំងផ្លូវច្បាប់រួមនៅលើទ្វីប។ ក្រសួងនេះបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងមិនអត់ឱនចំពោះចំណាត់ការរបស់លោកខាងលិច ក្នុងការដាក់សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់របស់ខ្លួន និងជាន់ឈ្លីលើច្បាប់អន្តរជាតិឡើយ។ ប្រទេសរុស្ស៊ីនឹងមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយអង្គការនេះទៅជាវេទិកាផ្សេងទៀត សម្រាប់ការផ្សព្វផ្សាយអំពីឧត្តមភាពលោកខាងលិច...

សហរដ្ឋអាមេរិកចោទកូរ៉េខាងជើងថា អាចនឹងប្រើលេសបាញ់ផ្កាយរណប ឬការអភិវឌ្ឍទីអវកាស ដើម្បីធ្វើតេស្ដមីស៊ីល ICBM ថ្មីមួយ

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅថ្ងៃព្រហស្បតិ៍បានសន្និដ្ឋានថា កូរ៉េខាងជើងអាចនឹងធ្វើតេស្ដមីស៊ីល ICBM ក្នុងពេលអនាគតដ៏ខ្លី តាមរយៈការបំភ័ន្តថា វាជាការធ្វើតេស្ដបាញ់ផ្កាយរណប ឬការអភិវឌ្ឍទីអវកាស។ មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបន្ថែមថា ការធ្វើតេស្ដមីស៊ីលចំនួនពីរលើករបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ គឺជាការធ្វើតេស្ដប្រព័ន្ធមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ថ្មីមួយ នៅចំពោះមុខការបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ។ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកដដែលនេះ...

ជនភៀសខ្លួនអ៊ុយក្រែនជាង ២ម៉ឺននាក់ធ្វើដំណើរមកកាន់ប្រទេសតួកគី ចាប់តាំងពីផ្ទុះជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន

អង់ការ៉ា៖ មន្ត្រីតួកគីជាន់ខ្ពស់មួយរូបនៅថ្ងៃចន្ទថ្លែងថា ពលរដ្ឋអ៊ុយក្រែនសរុបប្រមាណ ២០,៥៥០នាក់បានចូលទៅក្នុងប្រទេសតួកគីចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមកនេះ នៅពេលរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីលោក អ៊ីស្មែល ខាតាក្លី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថានៅក្នុងវិសាលភាពនៃកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងអ៊ុយក្រែន-តួកគី ពលរដ្ឋអ៊ុយក្រែនអាចចូលប្រទេសតួកគីដោយប្រើលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ ហើយស្នាក់នៅស្របច្បាប់រហូតដល់ ៩០ថ្ងៃ។ លោក ខាតាក្លី...

របាយការណ៍​៖​ សហរដ្ឋអាមេរិកគ្រោងហាមឃាត់ឯកតោភាគីលើការនាំចូលប្រេងពីរុស្ស៊ី

វ៉ាស៊ីនតោន​៖​ បេីតាមសេចក្តីរាយការណ៍ សេតវិមានគ្រោងនឹងហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីទាំងអស់ទៅកាន់សហរដ្ឋអាមេរិក បេីទោះបីជាចំណាត់ការនេះ​នឹងមិនអាចធានាបាននូវការគាំទ្រពីសហភាពអឺរ៉ុបក៏ដោយ។ នេះបេីតាមប្រភពពីមនុស្សពីរនាក់ដែលដឹងរឿងនេះបានប្រាប់កាសែតរ៉យទ័រនៅថ្ងៃចន្ទម្សិលមិញ។ ប្រភពដដែលបន្ថែមថា​ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងលើកយកប្រធានបទនេះមកពិភាក្សា​ ក្នុងអំឡុងការសន្ទនាតាមវីដេអូអនឡាញនៅថ្ងៃចន្ទម្សិលមិញ​ (ម៉ោងក្នុងតំបន់) ជាមួយសមភាគីបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដោយលោកសង្ឃឹមថា​...

សង្រ្គាមអ៊ុយក្រែន៖ ជប៉ុន ប្រកាសបង្កកទ្រព្យសម្បត្តិរបស់ក្រុមមន្ត្រី, អភិជនរុស្ស៊ី និងបេឡារុស ៣២នាក់បន្ថែម…

ក្រុងតូក្យូ៖ ជប៉ុន បានប្រកាសបង្កកទ្រព្យសម្បត្តិនៃក្រុមមន្ត្រី រួមទាំងអភិជន ឬមហាសេដ្ឋីរុស្ស៊ី និងបេឡារុសចំនួន ៣២នាក់បន្ថែមទៀត ជុំវិញសង្រ្គាម នៅអ៊ុយក្រែន។ នេះបើតាមក្រសួងហិរញ្ញវត្ថុជប៉ុន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។...

វិបត្តិអ៊ុយក្រែន៖ អ្នកស្ម័គ្រចិត្តបរទេសប្រមាណ ២០,០០០នាក់ធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងរុស្ស៊ី 

កៀវ៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយនៅថ្ងៃអាទិត្យថា អ្នកស្ម័គ្រចិត្តអន្តរជាតិប្រហែល ២០,០០០នាក់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានប្រាប់ទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកថា ចំនួននេះគឺប្រហែល២០,០០០នាក់ ឥឡូវនេះ... ពួកគេមកពីប្រទេសជាច្រើន ភាគច្រើននៅអឺរ៉ុប។ លោកបន្តថា មនុស្សជាច្រើននៅលើពិភពលោកស្អប់រុស្ស៊ី និងអ្វីដែលទីក្រុងម៉ូស្គូកំពុងធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានប្រឆាំងដោយបើកចំហ និងប្រឆាំងនឹងពួកគេទេ។ ដូច្នេះនៅពេលដែលប្រជាជនបានឃើញថា អ៊ុយក្រែនកំពុងប្រយុទ្ធ ហើយប្រជាជនអ៊ុយក្រែនមិនចុះចាញ់នោះមនុស្សជាច្រើនមានអារម្មណ៍ថា មានការលើកទឹកចិត្តដើម្បីចូលរួមក្នុងការប្រយុទ្ធ និងនាំរុស្ស៊ីឱ្យទទួលខុសត្រូវចំពោះការឈ្លានពានរបស់ខ្លួន។  ប្រមុខការទូតអ៊ុយក្រែនរូបនេះបន្ថែមថា វាពិតជាមានសារៈសំខាន់បំផុតក្នុងការទទួលបានការគាំទ្រប្រកបដោយចីរភាព នយោបាយសេដ្ឋកិច្ច និងយោធា ពីជុំវិញពិភពលោក ហើយថា យើងត្រូវការភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងសមយុទ្ធនេះ ដោយផ្តោតជាពិសេសលើការការពារដែនអាកាស៕ ប្រភព៖ South China Morning Post 

Page 1 of 3 1 2 3
Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?