កីឡា

មោទនភាពជាតិណាស់!!!កីឡាប៉ារ៉ាហ្គេមលើកទី១២នឹងធ្វើឡើងនៅប្រទែសកម្ពុជាយើង! ឯកឧត្តម ហ៊ុន ម៉ានី នឹងដង្ហែទង់សហព័ន្ធកីឡាជនពិការអាស៊ានពីប្រទេសឥណ្ឌូណេស៊ីមកដល់កម្ពុជានៅរសៀលថ្ងៃនេះ…

រាជធានីភ្នំពេញ៖ក្នុងឱកាសនៃពិធីបិទ ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាព លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) គណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី...

ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិជា២០០០នាក់ដែលបានចុះឈ្មោះ រត់ក្នុងទិវាម៉ារ៉ាតុងចក្រភពខ្មែរ…

រាជធានីភ្នំពេញ៖ ទិវារត់ប្រណាំងអន្តរជាតិ ចក្រភពខ្មែរ នៅតំបន់អង្គរខេត្តសៀមរាប ដែលគ្រោងធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែសីហា ខាងមុខនេះ គឺជាព្រឹត្តិការណ៍កីឡាដ៍សំខាន់មួយដែលតែងប្រមូលថវិកាសម្រាប់ការបរិច្ចាគ ជូនដល់កិច្ចការសង្គម-សប្បុរសធម៌ដល់មន្ទីរពេទ្យគន្ធបុប្ជា។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ជាអគ្គ លេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា...

សហព័ន្ធខ្មែរកីឡាហាប់គីដូរៀបចំពិធីបូកសរុបលទ្ធផលការងារឆ្នាំចាស់ និង លើកបង្ហាញគោលដៅអភិវឌ្ឍន៍ធនធានឆ្នាំថ្មី

រាជធានីភ្នំពេញ: សហព័ន្ធខ្មែរកីឡាហាប់គីដូបានត្រួតពិនិត្យមើលលើសកម្មភាពប្រចាំត្រីមាស នៅក្នុងអាណត្តិទី៧ ដើម្បីសម្រួចទិសដៅអភិវឌ្ឍវិស័យកីឡាហាប់គីដូឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមការណែនាំចង្អុលបង្ហាញពីលោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូបានលើកទឹកចិត្តដល់សមាជិកប្រតិបត្តិ និងគ្រូបង្គោល...

ប្រតិភូ និងអត្តពលិកជនពិការកម្ពុជា ១៧៩នាក់ បានមកដល់ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី

  ឥណ្ឌូនេស៊ី ៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជនពិការកម្ពុជា សរុបចំនួន ១៧៩នាក់ បានចេញដំណើរតាមជើងយន្ដហោះពិសេសដោយឥតគិតថ្លៃ ដើម្បីចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ បានមកដល់ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដោយសុវត្តិភាព បន្ទាប់ពីចាកចេញពីព្រះរាជាណាចក្រកម្ពុជា...

ក្រុមប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូណេស៊ី ជាមួយនឹងការរំពឹងទុកខ្ពស់

ភ្នំពេញ ៖ បន្ទាប់ពីការត្រៀមខ្លួននិងការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាហើយនោះ ក្រុមប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូណេស៊ី ជាមួយនឹងការរំពឹងទុកខ្ពស់ ។ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិភូកីឡា ប៉ារ៉ាឡាំពិកកម្ពុជា ក្នុងបេសកកម្មអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី បានអញ្ជើញ ផ្តល់ការលើកទឹកចិត្តជូនដល់ក្រុមប្រតិភូកីឡាជនពិការដោយផ្ទាល់...

លោកយី វាសនា ៖ ក្រុមអត្តពលិកជនពិការកម្ពុជា អាចបានមេដាយមាស៣គ្រឿង ប្រាក់និងសំរិទ្ធយ៉ាងតិចមួយកញ្ច្រែង(១០គ្រឿង) ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ លោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរំពឹងយ៉ាងមុតមាំថា ក្រុមអត្តពលិកជនពិការកម្ពុជា អាចបានមេដាយមាស៣គ្រឿង ប្រាក់និងសំរិទ្ធយ៉ាងតិចមួយកញ្ច្រែង(១០គ្រឿង) ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ។ នេះជាការថ្លែងនៅក្នុងសន្និសិតសារព័ត៌មាន នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២...

បញ្រ្ជាបគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចុះរៀបចំកម្មវិធីបញ្ជ្រាបការអប់រំគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយដំណើរការឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យបាក់ទូក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC គូសបញ្ជាក់ថា នេះជាកម្មវិធីប្រចាំឆ្នាំ...

ឯកឧត្តមវ៉ាត់ ចំរើន ដាក់មហិច្ឆតាចង់ឈ្នះមេដាយមាស ៤គ្រឿងក្នុងឆ្នាំ២០២៣ បំបែកកំណត់ត្រាខ្លួនក្នុងស៊ីហ្គេម

រាជធានីភ្នំពេញ៖ ក្នុងមហាសន្និបាតបន្តអាណត្តិថ្មី កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រៅពីការសម្រួចគោលដៅបច្ចេកទេសឲ្យកាន់តែមុតស្រួច ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ថ្នាក់ដឹកនាំក៏បានស្នើឲ្យគ្រួសារសហព័ន្ធចំបាប់រួបរួមឆន្ទៈ ការលះបង់ និងធ្វើឲ្យមានសុខដុមនីយកម្ម ដើម្បីសម្រេចឲ្យបាននូវបេសកកម្មជាប្រវត្តិសាស្ត្រនេះ។ឯកឧត្តម វ៉ាត់ ចំរើន...

ប្រធានក្រុមជម្រើសជាតិវេលបានផ្ទេរទៅក្របខណ្ឌ(MLS)របស់អាមេរិកជាផ្លូវការហើយ…

កីឡាបរទេស៖ខ្សែប្រយុទ្ធជម្រើសជាតិវែល Gareth Bale បានចូលរួមជាមួយក្លិប Los Angeles FC (LAFC) ក្នុងកិច្ចសន្យារយៈពេល១២ខែជាមួយនឹងជម្រើសរហូតដល់ឆ្នាំ២០២៤បន្ទាប់ពីការចាកចេញរបស់គាត់ពីម្ចាស់ជើងឯក La Liga ក្រុម Real Madrid ក្លិប Major League Soccer (MLS) បានប្រកាសកាលពីថ្ងៃចន្ទ។កីឡាករវ័យ៣២ឆ្នាំដែលបានចុះហត្ថលេខាជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ពីក្លិប Tottenham Hotspur ក្នុងក្របខ័ណ្ឌPremier...

NOCC បញ្ចប់កម្មវិធីកីឡា អបអរទិវាអូឡាំពិក នៅខេត្តកែបដោយជោគជ័យ

រាជធានីភ្នំពេញ៖ ពេញមួយព្រឹកថ្ងៃព្រហស្បតិ៍ ខែមិថុនានេះនៅខេត្តកែបត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)រៀបចំកម្មវិធីជិះកង់កំសាន្តដើម្បីអបអរទិវាអូឡាំពិក (Olympic Day) និងចូលរួមផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផង។ កម្មវិធីជិះកង់នេះមិនសំដៅទៅលើការប្រជែងយកចំណាត់ថ្នាក់នោះទេតែជាការជិះបែបកំសាន្ដដោយសារទឹកដីខេត្តកែបជាម្ចាស់ផ្ទះនៃការប្រកួតកីឡាទ្រីយ៉ាត្លុងសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ។ ទ្រីយ៉ាត្លុងមាន៣វិញ្ញាសាកីឡាបញ្ចូលគ្នា គឺហែលទឹក ជិះកង់ និងរត់ ហេតុនេះជិះកង់គឺជាផ្នែកមួយនៃកីឡាទ្រីយ៉ាត្លុង...

Page 1 of 4 1 2 4
Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?