សង្គម

ឆក់ទៀតហេីយ! ជនសង្ស័យឆក់ការបូបពីស្ត្រី២នាក់កំពុងជិះម៉ូតូបានសម្រេចសង្ស័យចង់សាកសមត្ថភាពលោកនាយប៉ុស្តិ៍ទេីបឡេីងថ្មីៗ

ភ្នំពេញ៖​ ស្ត្រី២នាក់ជិះម៉ូតូឌុបគ្នាធ្វេីដំណេីរតាមដងផ្លូវត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយធ្វេីសកម្មភាពឆក់ការបួបស្ពាយបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាពសង្ស័យចង់សាកសមត្ថភាពលោកនាយប៉ុស្តិ៍ដែលទេីបនិងឡេីងកាន់តំណែងថ្មីៗនេះ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក​ ថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​  នៅចំណុចមុខវត្តអង្គតាកៀត​ តាមបណ្តោយផ្លូវជាតិលេខ៣​ ភូមិស្រែជម្រៅ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។  ជនរងគ្រោះឈ្មោះអុន​ សារ៉ុម​ ភេទស្រីអាយុ៣៣ឆ្នាំ​ មុខរបរកម្មការិនី​ រោងចក្រ​ ស្នាក់នៅភូមិជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។  តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​  មុនពេលកេីតហេតុរូបគាត់ទាំងពីរនាក់ជិះម៉ូតូម៉ាកស្កូបពីមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងមិនចាំស្លាកលេខមកពីក្រោយរួចធ្វេីសកម្មភាពឆក់ការបូបស្ពានពីរូបគាត់ដែលអង្គុយខាងក្រោយបានសម្រេចភ្លាមនោះរូបគាត់បានស្រែកថាចោរៗនិងដេញតាមពីក្រោយដែរតែមិនទាន់ជនសង្ស័យក៏គេចខ្លួនបាត់ទៅ។  ជនរងគ្រោះបានបញ្ជាក់ថា​ សម្ភារដែលបាត់បត់ក្នុងការបូបនោះមានតែទូរស័ព្ទមួយគ្រឿងម៉ាក iPhone 13pro maxមួយគ្រឿងតែប៉ុណ្ណោះ។  ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ទាំងអស់សង្ឃឹម។  ពលរដ្ឋសម្តែងការព្រួយបារម្ភពីសុវត្តិភាពខណៈបទល្មេីស​ លួច​ ឆក់​ ប្លន់​ កេីតឡេីងស្ទេីរាល់ថ្ងៃ។  ចាំមេីលលោកនាយប៉ុស្តិ៍នគរបាលចិមចៅទី២ដែលទេីបនិងឡេីងកាន់តំណែងថ្មីអាចបញ្ចេញស្នាដៃអាចបង្ក្រាបជនសង្ស័យទាំងនោះបានយ៉ាងកម្រិតណា៕

Read more

ឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ១រូប និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងមន្ត្រីអាវុធហត្ថ៤រូបទៀត ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន

កំពង់ស្ពឺ៖ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជា ការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថ ៤រូបទៀតត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿងទទួល ផលបទល្មើសគ្រឿងញៀន។ យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់លោកឧត្តម សេនីយ៍ត្រីអេង ហុី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេសឱ្យដឹងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ,មេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តម សេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅ៖ ១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសគ្រឿងញៀន និងបានស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ ព័ន្ធមួយចំនួន។ កម្លាំងជំនាញក៏បានពន្លាតដែនសមត្ថ កិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។ ២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន ០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។ ៣- តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង០៦រូបនេះ ពុំមានផ្ទុកសារធាតុញៀននោះទេ។ ៤- មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។ ៥- ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិស ស្លោក “ចំពោះប្រទេសត្រូវតែការពារចំពោះប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។ មជ្ឈដ្ឋានមហាជន រង់ចាំមើលថាតើក្រោយការចាប់ខ្លួន លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ,លោកពេជ្រ ទីន មន្ត្រីអាវុធហត្ថខេត្ត,លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច,លោក មុន្នី មេបញ្ជាការរងកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច និងមន្ត្រីតាមស្នាក់ការពីរនាក់ទៀតមិនទាន់ស្គាល់ឈ្មោះថាតើថ្នាក់លើមានចំណាត់ការបែបណា.? តើថ្នាក់លើអាចលុបឈ្មោះ មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺទាំង០៦ នាក់ដែរឬទេ? ឬមួយក៏ថ្នាក់លើទុកមន្ត្រីទាំង០៦រូបដែលមានការពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀនដូចក្នុងសេចក្តីប្រកាសនេះហើយ បន្តឱ្យនៅកាន់តួនាទីវិញដដែលទៀត៕

Read more

ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី១ កំពុងបើកលេងយ៉ាងរលូនបង្កភាពអាណាធិបតេយ្យ

ទីតាំងបើកល្បែងស៊ីសងគ្មានយីហោមួយកន្លែង នៅតាមបណ្ដោយផ្លូវបេតុង ចូលតាមច្រកសាលាអន្តរជាតិ ណតឡាញន៍ ស្ថិតក្នុង...

Read more

ឈាមស្រែកស្បែកហៅ ! ជនសង្ស័យដែលសម្លាប់នារីជាសង្សារ នៅខណ្ឌសែនសុខ នៅថ្ងៃភ្ជុំបិណ្ឌ សមត្ថកិច្ចចាប់បានហើយ

ភ្នំពេញ ៖ ជនសង្ស័យដែលបាន ធ្វើសកម្មភាពកាប់នារីម្នាក់ជាសង្សារដល់ក្នុងផ្ទះជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន បានហើយ នៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៣នៅក្រុងបាវិត ខេត្តស្វាយរៀង។ សូមបញ្ជាក់ថា ករណីបានកើតឡើងកាលពីវេលាម៉ោង៧និង៤២នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះក្នុងបុរីពិភពថ្មីឈូកមាស ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ លឿង ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញក្រុងបាវិត ខេត្តស្វាយរៀង ។ ចំណែកនារីរងគ្រោះឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅភូមិចង្ក្រង ឃុំចង្ក្រងស្រុកចិត្របុរី ខេត្តក្រចេះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ បច្ចុប្បន្នជនសង្ស័យខាងលើ នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យទៅសមត្ថកិច្ចនៃអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណី កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Read more

ស្តែងៗណាស់! ឧកញ៉ា ឈាង រ័ត្ន ទៅពន្យល់សប្តិ លោកជំទាវ លាង ធារ៉ា ឱ្យជួយមើលថែប្រពន្ធកូន រហូតលោកជំទាវទប់ចិត្តមិនបានចេញសារ ទាំងកណ្ដាលយប់ អានហើយអួលដើម-ក

(ភ្នំពេញ)៖ លោកជំទាវ លាង ធារ៉ា នាយិកាក្រុមហ៊ុន Theara Leang Co.,LTD កាលពីយប់ថ្ងៃទី 16 ខែតុលា បានបង្ហោះសារនៅលើ ហ្វេសបុកផ្លូវការរបស់លោកជំទាវ រៀបរាប់ច្បាស់ៗ ទាក់ទងទៅឧកញ៉ា ឈាង រ័ត្ន ដែលនៅមិនដាច់អាល័យ ហើយមកពន្យល់សប្តិលោកជំទាវ សុំឲ្យជួយប្រពន្ធរបស់គាត់ស្តែងៗតែម្តង។ នៅក្នុងសាររបស់លោកជំទាវ បានសរសេររៀបរាប់លម្អិតថា «ភ្ជុំឆ្នាំនេះនាំកូនៗ និងគ្រួសារមកដើរលេងប្រទេសថៃ ឥឡូវនេះកំពុងតែធ្វើដំណើរត្រឡប់ទៅខ្មែរវិញ ប្រហែលជាម៉ោង 7យប់នេះដល់ផ្ទះនៅប៉េងហ៊ួតវិញហើយ។  ហេតុអ្វីទើបខ្ញុំសរសេរបែបនេះ..! ព្រោះតាំងពីថ្ងៃដែលបងរ័ត្នស្លាប់ ដល់ពេលនេះ ពួកខ្ញុំគេងមិនដែលលក់ស្រួលទេ ក្នុងខួរក្បាលគិតរហូត រូបភាពដែលពួកខ្ញុំ ឈរមើលសពបងរ័ត្នទាំងយប់នៅប៉េងហ៊ួត នៅក្នុងកែវភ្នែកនៅឡើយ 😭  ក្រោយពេលខ្ញុំត្រឡប់មកពីមើលសពបងរ័ត្ន ខ្ញុំតែងតែមានអារម្មណ៍ថាគាត់មកតាមខ្ញុំ មកទាំងកំសត់ មកមិនអោយខ្ញុំខ្លាចទេ ហើយក្នុងត្រជៀកខ្ញុំលឺសំលេងគាត់និយាយថា « លោកជំទាវ ជួយប្រពន្ធខ្ញុំផង 😭 »  ខ្ញុំលឺរហូត លឺដល់ឈឺក្បាល គេងមិនលក់ យប់ឡើងសំលេង ទឹកមុខគាត់ កាន់តែច្បាស់ជាមួយខ្ញុំ អោយខ្ញុំជួយប្រពន្ធគាត់😭 ខ្ញុំគេងយំ៣យប់ និយាយជាមួយប្ដីខ្ញុំរហូត រឿងស្រីអូននិងបងរ័ត្ន ខ្ញុំអាណិតគេទាំង២ឡើងឈឺខ្លួនឯង មិនដឹងជួយអ្វីបាន..! ខ្ញុំក៏មិនអាចជួបស្រីអូនដែរពេលនេះ.. យប់មុនខ្ញុំឡើងមកថៃ ខ្ញុំគេងយំ គេងមិនលក់ ទឹកមុខបងរ័ត្ន និងសំលេងគាត់លឺជាងរាល់ដងទៅទៀត ខ្ញុំសំងំបានតែ២ម៉ោងត្រូវក្រោកទៅព្រលានហោះទៅប្រទេសថៃនាំកូនៗដើរលេង។ ពិតមែន មកដើរលេង ខ្ញុំមិនបានលឺសំលេងគាត់ដូចនៅខ្មែរទេ អារម្មណ៍ខ្ញុំប្រាប់ថា គាត់មិនរំខានខ្ញុំនៅជុំគ្រួសារទេ។ តែពេលយប់មុនគេង សំលេងអោយជួយនៅតែលឺ ទាំងទឹកមុខកំសត់..! និយាយត្រង់ចុះ ខ្ញុំមកដើរលេងទាំងអត់មានកំលាំងទេ ដើម្បីកូនប្រឹងរីករាយ ប៉ុន្តែទឹកមុខខ្ញុំសើចក៏មិនសមខ្លាំងណាស់ដែរ»។ លោកជំទាវរៀបរាប់បន្តទៀតថា «យប់ថ្ងៃទី ១៥ ឈានដល់១៦ ត្រូវនឹង៧ថ្ងៃបងរ័ត្ន គាត់អោយខ្ញុំឃើញគាត់ពិតប្រាកដ សភាពគួរអោយខ្លោចចិត្ត គាត់ឈរក្នុងបឹង១ដ៏ធំហើយងងឹតឈឹង លើមេឃអាប់អួរ មានភ្លៀង និងផ្គរ រន្ទះ 😭 ខ្ញុំស្រែកហៅគាត់ « បងរ័ត្នឡើងមកបង » គាត់ក៏យំ ទឹកមុខគាត់ពោរពេញដោយភាពទុក្ខសោកមែនទែន ខ្ញុំអាណិតទ្រាំមិនបាន ក៏ជឹះឡានចុះទៅយកគាត់ពីក្នុងទឹក ប៉ុន្តែឡានខ្ញុំបើទៅមិនរួច បើទៅមុខទៀតនឹងលិចទឹក។ ខ្ញុំក៏បបួលមនុស្សទាំងអស់ចុះពីលើឡាន រត់សំដៅទៅគាត់ ស្រាប់តែមានសត្វ២ក្បាល ដូចពស់ ដូចនាគ មិនច្បាស់ ២ក្បាលខ្មៅហើយធំមែនទែន មកបាំងផ្លូវ ពេលនោះខ្ញុំភ័យឡើងភ្ញាក់ពីគេង មើលទូរស័ព្ទម៉ោង៣យប់ 😔 ទេវតាអើយ…ខ្ញុំអ្នកដទៃសោះ តែខ្ញុំក៏ហត់ចិត្តខ្លាំងដែរ ចុះទម្រាំសមីខ្លួន..?  រឿងគ្រួសារមិនអាចបន្ទោសម្នាក់ណាបានទេ មានតែគេ២នាក់ទេទើបយល់ច្បាស់ សូមកុំកាត់ក្ដីល្អ ឬអាក្រក់ ហើយឈប់ចង់ចាញ់ឈ្នះគ្នាទៅ ស្រីអូន និងបងរ័ត្ន ចាញ់ហើយ អ្នកទាំង២ លេងហ្គេមជីវិត គឺចាញ់ទាំង២ ម្នាក់ស្លាប់ ម្នាក់រស់ពិបាកជាងស្លាប់ 😭 តើកន្លែងណាដែលត្រូវរកខុសត្រូវទៀតនោះ..? 😭 មិត្តភក្តិ អ្នកស្គាល់ ការពារគ្នាម្ខាងៗ តើចង់បានលទ្ធផលអ្វី.. ? 😔 ចង់ឃើញស្រីអូនស្លាប់ដែរមែនទេ ទើបឈប់វិភាគ? 😭»។ នៅចុងបញ្ចប់សាររបស់ លោកជំទាវ បានសំណូមពរថា «បើសិនជាអ្នកទាំងអស់គ្នាពិតជាស្រលាញ់បងរ័ត្ន សូមជួយស្រីអូនប្រពន្ធគាត់ផង កុំអោយនាងគិតខ្លី ស្លាប់ទៅម្នាក់ទៀត ឬជួយនាងកុំអោយនាងវង្វេងស្មារតី រឿងនោះគឺដូចជួយបងរ័ត្នដែរ ហើយគាត់គ្មានចង់បានអ្វីក្រៅពីប្រពន្ធគាត់សប្បាយចិត្តទេ ព្រោះគាត់ស្រលាញ់ប្រពន្ធគាត់ណាស់ សូមកុំអោយការចាកចេញរបស់គាត់លែងមានតម្លៃ 🙏🏻 ហើយបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើបុណ្យ សាងកុសលមែន ក៏នៅតែត្រូវជួយស្រីអូនដែរ សភាពគាត់ងាយសម្លាប់ខ្លួនគ្រប់ពេលព្រោះតែការឈឺចាប់..! អ្នកខំកសាងវត្ត១០ ក៏មិនស្មើនឹងជួយជីវិតមនុស្សម្នាក់អោយរស់បានដែរ។ ស្រីអូន ជាមនុស្សល្អ ជាធនធាមនុស្សជួយសង្គមច្រើន មានមនុស្សជាច្រើនដែលគាត់ត្រូវជួយបន្តរ បុណ្យ១នេះនឹងជួយបន្តរគ្នា អ្នកនឹងទទួលបានបុណ្យពិតប្រាកដ🙏🏻🙏🏻🙏🏻 ខ្ញុំជាអ្នកក្រៅសុទ្ធ មិនកាន់ជើងខាងណាទេ 🙏🏻 ទាំង២នាក់សុទ្ធតែមនុស្សល្អ រឿងប្ដី-ប្រពន្ធខ្ញុំក៏ទទួលបានសារ និងខលជាច្រើន ពីបងប្អូន-មិត្តភក្តិដោយមានការបារម្ភ ព្រោះទាំងការងារ ការបែងចែកតួនាទីរស់របស់ពួកខ្ញុំគឺមើលទៅស្រដៀងពួកគេដែរ ប៉ុន្តែខ្ញុំសុំមិននិយាយច្រើន គ្រាន់តែខ្ញុំសុំបញ្ចេញយោបល់ថា ជីវិតប្ដីប្រពន្ធ មានឈ្លោះ មានខឹង មានស្អប់ មានស្រលាញ់ ដូចតែគ្នាទេ…អ្នកទាំងអស់គ្នាគ្រាន់តែយករឿងនេះជាមេរៀនជីវិតទៅ តើអ្នកអាចរៀនសូត្រអ្វីបានខ្លះពីរឿងគ្រួសារ..?  កុំទៅស្អប់ រកខុសត្រូវទៀត…🙏🏻🙏🏻🙏🏻 សូមបងរ័ត្នទៅកាន់សុគតិភព បានស្ងប់ 🙏🏻🙏🏻🙏🏻 សូមអោយស្រីអូនរស់អោយល្អ កុំមានរឿងអ្វីកើតឡើង ដើម្បីកូន និងសង្គមជាតិ 🙏🏻🙏🏻🙏🏻»៕

Read more

អារកសម្លាប់ស្ត្រីម្នាក់ប្លន់យកទ្រព្យសម្បត្តិយ៉ាងព្រៃផ្សៃនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ស្ត្រីម្នាក់ស្លាប់ក្នុងថ្លុកឈាម នៅក្នុងផ្ទះ មានបាត់បង់ទ្រព្យសម្បត្តិ លុយកាក់ទៅជាមួយ សង្ស័យជាករណីអារកសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ហើយជនសង្ស័យរត់គេចខ្លួនបាត់ បង្កឱ្យភ្ញាក់ផ្អើលនាវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នៅក្នុងផ្ទះជនរងគ្រោះ តាមផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ ស្ត្រីរងគ្រោះ ឈ្មោះ ឈឹម ស្រីមុំ អាយុ៤០ឆ្នាំ មុខរបរ លក់ដូរនៅផ្ទះកើតហេតុ មានប្តីជាជាងជួសជុលបរិក្ខាអគ្គសនី មានកូន២នាក់ប្រុស១នាក់ ស្រី១នាក់ នៅក្នុងបន្ទុក រស់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិព្រៃតាមូ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែកខេត្តស្វាយរៀង ។ តាមសម្តីបុរសជាប្តី បានឱ្យដឹងថា មុនកើតហេតុ ប្រពន្ធរបស់គាត់នៅលក់ដូរ នៅផ្ទះ តែម្នាក់ឯងទេ ផ្នែកខាងក្រោម រីឯបន្ទប់ជាន់ខាងលើ ជួលឱ្យគេស្នាក់នៅ ចំណែកគាត់ជាប់រវល់ នៅប្រកបរបរ លក់ដូរ ជួសជុលបរិក្ខាអគ្គិសនី នៅផ្លូវចោមចៅមុខផ្ទះឡ រីឯកូន២នាក់ទៅរៀន លុះនៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ គ្រាដែលកូនគាត់ទាំង២នាក់ចេញពីសាលាដល់ផ្ទះ ក៏ប្រទះឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាម ផ្អើលអ្នកជិតខាង ទូរស័ព្ទប្រាប់គាត់ មកដល់ផ្ទះឃើញប្រពន្ធដេកស្លាប់ ប្រឡាក់សុទ្ធតែឈាម មានស្នាមរយះក និងបាត់បង់លុយកាក់ ទ្រព្យសម្បត្តិ ។  ក្រោយពីមានករណីឃាតកម្មអារកសម្លាប់ស្ត្រីម្នាក់ ប្លន់យកទ្រព្យសម្បត្តិ ជនសង្ស័យរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ដល់ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យស្រាវជ្រាវ ករណីនេះ៕

Read more

ត្រូវមានវិធានការបង្កាជាមុន!!រឿងបញ្ហាក្មេងទំនើងនេះ!មិនអាចបណ្តោយអោយកើតឡើងក្នុងភូមិសាស្ត្រខណ្ឌដូនពេញទេ…

រាជធានីភ្នំពេញ៖ លោកវរសេនីយ៍ឯក ទៀង ចន្ទ័សារ អធិការនគរបាលខណ្ឌដូនពេញរួមជាមួយអធិការរងនាយផ្នែក និងនាយប៉ុស្តិ៍ទាំងអស់បានចុះជួបជាមួយលោកគ្រូអ្នកគ្រូគ្រប់សាលារៀនទាំងអស់ក្នុងមូលដ្ឋាន កាលពីរសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣ ដើម្បីស្រង់ទិន្ន័យសិស្សសាលាដែលជាសមាសភាពក្រុមក្មេងទំនើង ដើម្បីងាយស្រួលទប់ស្កាត់មានមានសភាពការកើតឡើងជាយកថាហេតុ ។ ថ្លែងក្នុងឳកាសជួបជុំនោះ លោកអធិការនគរបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថាដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនិយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ជាពិសេសត្រូវបង្កា ទប់ស្កាត់ និងបង្ក្រាបអោយខាងតែបាននូវបញ្ហាក្មេងទំនើង ក្រុមបងធំ បងតូច ដែលវាយកាប់ចាក់គ្នានោះ លោកបានដឹកនាំកម្លាំងគណ:អធិការ នាយប៉ុស្តិ៍ នាយផ្នែក ចុះជួបជាមួយលោកនាយកសាលា...

Read more

យកថ្នាំញៀនមករំលែកច្រកថង់តូចៗរួចបម្រុងចែកចាយ!!!សមត្ថកិច្ចមកដល់ល្មមចាប់បានទាំងថ្នាំ និងមនុស្សនៅក្រោយទូតបារាំងខណ្ឌដូនពេញ…

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងប្រឆាំគ្រឿងញៀននៃអធិការដ្ឋានខណ្ឌដូនពេញធ្វើការបង្ក្រាបជាក់ស្តែងនៅពេលដែលជនសង្ស័យរូបនោះកំពុងធ្វើសកម្មភាពចរា​ចរណ៍គ្រឿងញៀន នៅវេលាម៉ោង ៤.៣០នាទីរសៀល ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៣ ចំនុចក្រោយស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ បើតាមលោកវរសេនីយ៍ត្រី លក សួស្តី អធិការរងនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញបានប្រាប់អោយដឹងថា ដោយទទួលបានព័ត៌មានអំពីការចរាចរណ៍គ្រឿងញៀននៅម្តុំក្រោយស្ថានទូតបារាំងនេះ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ក៏បានចុះទៅដើម្បីបង្ក្រាបបានភ្លាមៗ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ​ឈឿន ណារិន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ  មុខរបរមិនពិតប្រាកដ ដកហូតបានក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន៧កញ្ចប់តូច ។ ដោយឡែកជនសង្ស័យក៏បានបញ្ជាក់ថា គ្រឿងញៀនទាំងនេះរូបគេបានទិញមកពីឈ្មោះ ភាព ភេទប្រុស...

Read more

ប៉ូលីសជាចោរលួចអាយផេត ដែលឡើងជាស្នងការរងខេត្តកំពត ត្រូវដកហូតតំណែងឲ្យមកជាមន្រ្តី

ប៉ូលីសជាចោរលួចអាយផេត ដែលឡើងជាស្នងការរងខេត្តកំពត ត្រូវដកហូតតំណែងឲ្យមកជាមន្រ្តី ប្រការ១..ដកហូតមុខតំណែងចំពោះវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកំពតឱ្យមកជាមន្ត្រី ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។  ប្រការ ២ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ ប្រការ ៣ : អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាល នៃគណៈអភិបាលខេត្តកំពត ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពត និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។ សូមបញ្ជាក់ថាកន្លងទៅថ្មីៗនេះ ! មុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន មិនទាន់ ឡើងកាន់ដំណែង នាយករដ្ឋមន្ត្រី ក៏មានករណី ការតែងតាំង ស្នងការរងនគរបាលខេត្តកំពតមួយរូប ដែលមានប្រវត្តិលួចអាយផេត ពីអាជីវករកន្លែងវេប្រាក់វីង , រហូតដល់ទៅមានការបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងជាចម្រៀងក្នុងន័យស្ថាបនាកែលម្អថា“ចោរហើយថាមិនមែនចោលទៀត”។ facebook ខ្លះបានបង្ហោះថា ( ប្លែកៗ ! ខណះអតីតះជាមន្ត្រី​នគរបាល​ពាក់ស័ក្តិ៣ ដែល​មាន​ប្រវត្តិ​លួច​ «អាផេត» កន្លែងវេប្រាក់Wing ៤ឆ្នាំមុន ក្លាយ​ជាស្នងការ​រង​ខេត្ត​ កំពត​ ៕

Read more
Page 1 of 37 1 2 37
Plugin Install : Widget Tab Post needs JNews - View Counter to be installed
  • Trending
  • Comments
  • Latest
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដឹកនាំកម្លាំងទ័ព៥០០នាក់ និងអាវុធ២០០ដើម បានមកដល់ព្រំដែនជាប់វៀតណាមហើយ ត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា
នោះរឿងធំហើយIdol នៅមិននៅយកទុក្ខដាក់ខ្លួន! អតីតសង្សារនាយ ចឺម ត្រៀមចាត់ការផ្លូវច្បាប់ទៅលើតារាចម្រៀង មាស នីតា ក្រោយជេរប្រមាថយ៉ាងចាស់ដៃ (មានសារសម្លេងបែកធ្លាយ)
ជើងខ្លាំង៤នាក់បាញ់សេរីរាប់សិបគ្រាប់នៅចំការតែលើភ្នំគីរីរម្យ តុលាការសម្រេចដាក់ពន្ធនាគារបណ្តោះអាសន្ន
ថ្នាក់ដឹកនាំកងរាជ​អាវុធហត្ថ​ខេត្ត​ និងព្រះរាជ​អាជ្ញា​ខេត្ត​ត្បូង​ឃ្មុំ​ រងការចោទប្រកាន់ថាកំពុង​គៀងគរ​ក្រុមអ្នកបើកល្បែង​ជល់មាន់តាម​អនឡាញ​ ឱ្យបង់ប្រាក់ប្រចាំខែ
អាជ្ញាធរជាតិអប្សរា បកស្រាយហើយពីករណីនារីទេសចរបរទេសម្នាក់ដែលថតវីដេអូនៅប្រាសាទអង្គរវត្ត នាំឱ្យប៉ះពាល់ដល់វប្បធម៌របស់កម្ពុជា
ចង់បានខ្លាំងម្លេះគ្រាន់តែផ្លូវដើរត្រឹមតែ១.២ម៉ែត្រប៉ុណ្ណោះ!!! រហូតឈ្លោះគ្នាផ្អើលពេញភូមិរវាងអ្នកផ្ទះខាងមុខ និងអ្នកផ្ទះខាងក្រោយ…ហើយអាជ្ញាធរស្រុកស្អាង និង ខេត្តកណ្តាលក៏នៅស្ងៀមមិនមានដំណោះស្រាយដែរ?
error: Content is protected !!