សន្តិសុខសង្គម

ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅម្នាក់ ករណីស៊ីដាច់ប្រាក់ឧបត្ថម្ដជនក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាង៦០លានរៀល

លោក សុខ សុផា មានតួនាទីជាស្មៀនសាលាសង្កាត់តាខ្មៅ កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបាន​​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងរដ្ឋបាលខេត្តកណ្តាល កម្លាំង​ស្នងការដ្ឋាន​នគរបាលខេត្តកណ្ដាល និងកម្លាំងនគរបាលក្រុងតាខ្មៅចុះចាប់ឃាត់ខ្លួន ករណីស៊ីដាច់​ប្រាក់ពីកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩...

សម្រែកយំកូនៗ ! ខណៈម្តាយត្រូវជនសង្ស័យសម្លាប់ប្លន់យកគ្រឿងអលង្កានិងលុយ ខណៈជិះកង់ទៅមើលទឹកស្រែ

ភ្នំពេញ ៖ ស្រ្តីវ័យជាង៥០ម្នាក់ត្រូវបានជនសង្ស័យប្លន់សម្លាប់យកគ្រឿងអលង្កានិងលុយ ខណៈជិះកង់ទៅមើលទឹកស្រែ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិក្រាំង ព្រំប្រទល់ភូមិសិលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សាកសពស្ត្រីរងគ្រោះខាងលើមានឈ្មោះ ម៉ៅ អិត...

រថយន្តស្លាកលេខខេមរភូមិន្ទដឹកគ្រឿងញៀនឆ្លងខេត្តបុករៈរថយន្តពីរគ្រឿងជាប់នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖​ រថយន្តនីសាន់ពាក់ស្លាកលេខខេមរភូមិន្ទ​ ដឹកគ្រឿងចេញពីរាជធានីភ្នំពេញបំណងឆ្លងខេត្តលឿនដូចហោះជ្រុលបុករថយន្តព្រូសបន្តទៅបុករថយន្តCRVបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ សមត្ថកិច្ចចុះពិនិត្យរកឃេីញថ្នាំញៀន២០០គីឡូក្រាម។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវជាតិលេខ១​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកនីសាន់​ ពណ៌ត្រេអ៉ី​ ពាក់ស្លាកលេខខេមរភូមិន្ទ2-1415​ បេីកបរតាមបណ្តោយផ្លូវជាតិលេខ១​...

ហាមហេីយមិនស្តាប់ចុះចាប់ឃាត់ខ្លួនអ្នកញៀនបញ្ជល់មាន់៧នាក់យកទៅសួរនាំ

ខេត្តកពង់ចាម ៖ អ្នកញៀនល្បែងបញ្ជល់មាន់ចំនួន ០៧នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនយកទៅសួរនាំក្រោយពីលួចលាក់លេងល្បែងជល់មាន់កាលពីវេលា ម៉ោង១១ និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ​ ឆ្នាំ២០២២​ នៅចំណុច​ចំការគ នៅភូមិកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម...

ទៅទិញបាយឆាបែបន្លំលួចទូរស័ព្ទម្ចាស់ដឹងទាន់តាមឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ​៖ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយពីបន្លំលួចទូរស័ព្ទមួយគ្រឿងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៩. ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅតាមបណ្តោយមហាវិថីចោមចៅ​ មុខផ្សារត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ តាមសម្តីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានយកទូរស័ព្ទម៉ាកI phone 11មួយគ្រឿងទៅសាកថ្មនៅកន្លែងបងប្អូនដែលលក់បាយឆានៅមុខកន្លែងធ្វេីការជាកន្លែងកេីហេតុ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់មកទិញបាយឆា​ ពេលនោះអ្នកលក់បាយឆាក៏ចាប់ផ្តេីមឆាបាយឲ្យ​ តែឆាមិនទាន់រួចរាល់ផងស្រាប់តែជនសង្ស័យម្នាក់នោះសុំទៅមុនដោយប្រាប់ថាតិចទៀតគេនឹងមកយកវិញ។ សាក្សីដដែលបានបន្តថា​...

នោះវីវរហើយ!!!អ្នកនាងម៉ូលីកា ប្រតិកម្មខ្លាំង និងប្រកាសប្តឹងជនខិលខួចដែលប្រើអាខោនហ្វេសបុកក្លែងក្លាយចោទនាងថាមេតុងទីនបោកប្រាស់…

រាជធានីភ្នំពេញ៖ អ្នករកស៊ីអនឡាញដ៏ល្បីឈ្មោះ និងមេតុងតីនមួយរូប អ្នកនាង ម៉ូលីកា បានធ្វើការចេញមុខប្រតិកម្មយ៉ាងខ្លាំង ដោយមិនរង់ចាំយូរឡើយ ក្រោយមានគណនីហ្វេសប៊ុកមួយបានការបង្ហោះសាររូបភាពនិងវិឌីអូ ចោទប្រកាន់ទៅលើនាង ថាជាមេតុងតីនបោកប្រាស់។ គណនីហ្វេសប៊ុកដាក់ឈ្មោះថា Kim Sophary បានធ្វើទម្លាយដោយបង្ហោះរូបភាពអ្នកនាង ម៉ូលីកា អមដោយសារថា...

អ្នកជំនួញម្នាក់​អាងខ្នងឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម

រាជធានីភ្នំពេញ ៖ អ្នកជំនួញម្នាក់​ ​​ (សុំមិនបញ្ចេញឈ្មោះ)​ និងនៅជាមួយឧកញ៉ាដ៏មានឥទ្ធិពលម្នាក់​បានកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ។ប្រជាពលរដ្ឋដែលរស់នៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងបានសម្តែងការមិនសុខចិត្តចំពោះអ្នកមានអំណាច មានលុយកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រធ្វើជាកម្មសិទ្ធិ។ ហើយបានសំណូមពរឲ្យថ្នាក់លើចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងនេះផង។...

ទិញស្រាបៀរមិនអោយលុយហេីយបាញ់គំរាមអ្នកលក់ទៀតតែរត់មិនរួចពីសមត្ថកិច្ចខណ្ឌដង្កោ

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីកើតជម្លោះជាមួយស្ត្រីម្នាក់ជាអ្នកលក់ដូរ រហូតដល់មានផ្ទុះអាវុធ១គ្រាប់ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្លូវបេតុងបុរី ជឿន សារិន ក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ...

ឃាត់ខ្លួនខ្មាន់កាំភ្លេីងដែលបាញ់គម្រាមពលរដ្ឋនៅសង្កាត់ចោមចៅទី៣បានហេីយ

ភ្នំពេញ ៖សមត្ថកិច្ចធ្វេីការឃាត់ខ្លួនខ្មាន់កាំភ្លេីងម្នាក់រួមទាំងបក្ខពួកម្នាក់ទៀតក្រោយពីផឹកស៊ីស្រវឹងបេីករថយន្តកៀរបុរសម្នាក់បណ្តាលឲ្យរងរបួសខណៈជនរងគ្រោះនឹងអ្នកភូមិឃាត់សួរនាំបែជាដកកាំភ្លេីងបាញ់២គ្រាប់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវលំ ស្របផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ហយ ហេន ភេទប្រុស...

ជនសង្ស័យវាយប្លន់យកកាបូបលុយពីយុវជន៣នាក់បានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: យុវជន៣នាក់ជិះម៉ូតូឌុបគ្នាមកពីដេីរលេងត្រូវជនសង្ស័យមួយក្រុមមកធ្វើសកម្មភាពធ្លាក់ផ្ដួល រួចចុះមកវាយ ប្លន់យកកាបូបលុយបានសម្រេច ហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព។ ហេតុការណ៍នេះបង្កកាលភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ១ និង៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខក្រុមហ៊ុន ម៉ាស្តា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី១...

Page 2 of 24 1 2 3 24
Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?