ព័ត៌មានជាតិ

You can add some category description here.

ប្រជាពលរដ្ឋចំនួន ៣៣៥គ្រួសារ បានចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ដែលបានព្រមព្រៀងបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ តាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖    ប្រជាពលរដ្ឋចំនួន ៣៣៥គ្រួសារ នៅភូមិទំនប់ដាច់  ឃុំអូរបីជាន់  ស្រុកអូរជ្រៅ  ខេត្តបន្ទាយមានជ័យ បានចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ដែលបានព្រមព្រៀងបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ  តាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ  ក្រោមអធិបតីភាព លោកប៉ាន់ខែម  ប៊ុនថន  នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតី តេជោ ...

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្សខណ្ឌមានជ័យ

ភ្នំពេញ ៖ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាជូនដល់ក្រុមការងារគណបក្សខណ្ឌមានជ័យ សរុបចំនួន ២៤០ នាក់ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល...

ខ្លាំងមែនទីតាំងជល់មាន់របស់ឈ្មោះ សាល ឈរជើងបានកណ្តាលក្រុងដោយមិនខ្វល់ពីអាជ្ញាធរមូលដ្ឋាន…

រាជធានីភ្នំពេញ៖ សង្វៀនជល់មាន់និងអាប៉ោងដុះស្លែរនៅចំកណ្តាលទីក្រុងភ្នំពេញដែលមានម្ចាស់ឈ្មោះ សាល ពិតជាមានអំណាចក្នុងការបើកល្បែងល្បែងស៊ីសងមែន ព្រោះសូម្បីតែអជ្ញាធរមូលដ្ឋានខណ្ឌទូលគោកក៏មិនហ៊ានចុះបង្ក្រាបទីតាំងរបស់ពូកគេ។ ដែលទីតាំងសង្វៀនជល់មាន់ខាងលើនេះស្ថិតនៅក្នុងដីឡូតិ៍មួយកន្លែង ចូលតាមច្រកទល់មុខផ្សារឃ្លាំងរុំសេវ(ចាស់) សង្កាត់ ទឹកល្អក់ ៣ខណ្ឌ័ទួលគោក ។បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងនោះបានអោយយើងដឹងថា កន្លងមកធ្លាប់មានសមត្ថកិច្ចចុះមកជាហូរហែរដែរ តែបិទបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ គឺអាចបើកលេងវិញហើយ មិនដឹងថាលោកសាល ម្ចាស់ទីតាំងខាងលើនេះ...

បើកលេងឡើងវិញហើយទីតាំងល្បែងស៊ីសងប្រភេទអនឡាញក្រោយផ្សារដេប៉ូ…

រាជធានីភ្នំពេញ៖ទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេតនៅខាងក្រោយផ្សារដេប៉ូមួយកន្លែងបើកដំណើរការយ៉ាងរលូនដោយមិនរំខានដល់សមត្ថកិច្ចឡើយ ។ ទីតាំងល្បែងស៊ីសងនេះស្ថិតនៅផ្ទះលេខ៣៧បេ ផ្លូវលេខ១៥៦ ខាងក្រោយផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។សូមបញ្ជាក់ថា ទីតាំងខាងលើនេះធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបម្តងរួចមកហើយ តែក្រោយមកអាចបើកដំណើរការបានវិញ ។ ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះតើ”លោក នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ២” មិនដឹង...

លោកឌី រ័ត្នខេមរុណ នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋជួបជីវភាពខ្វះខាតចំនួន៤០គ្រួសារ ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១

ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មា​ធិការអនុសាខា​ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​ ហ៊ុនសែន​ ជាប្រធាន...

ក្រោយកើតគ្រោះថ្នាក់ចរាចរញឹកញាប់ ក្រសួងសាធារណការ ហាមមិនឱ្យយានយន្តគ្រប់ប្រភេទចរាចរលើផ្លូវល្បឿនលឿន ដែលសាងសង់មិនទាន់រួចរាល់

ភ្នំពេញ៖ ក្រោយកើតគ្រោះថ្នាក់ចរាចរញឹកញាប់ នៅលើផ្លូវល្បឿនលឿន ជាពិសេសគ្រោះថ្នាក់ចរាចរនាពេលថ្មីៗនេះ នៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសហាមមិនឱ្យយានយន្តគ្រប់ប្រភេទ ធ្វើចរាចរនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន(CRBC) ដែលគម្រោងនេះសាងសង់មិនទាន់រួចរាល់ជាស្ថាពរ ជាពិសេស នៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយទេ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន...

សម្តេចវិបុលសេនាភក្តីសាយ ឈុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ ព្រឹទ្ធសភា និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត...

លោក ឌី រ័ត្នខេមរុណ អភិបាលរង អញ្ជើញចូលរួមក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់បឹងទំពន់ទី១ អាណត្តិទី៥ ខណ្ឌមានជ័យ

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់បឹងទំពន់ទី១ អាណត្តិទី៥ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល...

ឱកាសពិសេស ! បុរី អេច អឹម ឡាក់គីហូម មានការផ្ដល់ជូនប្រម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់ ៣ម៉ឺនដុល្លារ និងការថែមជូនសម្ភារៈរហូតដល់ ១ម៉ឺនដុល្លារ ក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីការខកខានអស់រយៈពេល២ឆ្នាំកន្លងទៅនេះ ដោយសារតែបញ្ហាវិបត្តិកូវីដ-១៩នោះ ឥលូវនេះព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា បានលេចឡើងសារជាថ្មីម្ដងទៀត គឺថ្ងៃទី២ និងទី៣ ខែកក្ដដា ឆ្នាំ២០២២ នៅសាលពិព័រណ៌ ដឹ ព្រេមៀរ សេនធ័រ សែនសុខ រាជធានីភ្នំពេញ ដោយមានការដាក់បង្ហាញពីក្រុមហ៊ុនធំៗជាង...

ការសិក្សារបស់ក្រុមហ៊ុន VISA លើកំណើននៃការទូទាត់តាមរយៈឌីជីថល ខណៈពេលដែលប្រជាជនកម្ពុជាងាកចេញពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ

ភ្នំពេញ ៖ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានចេញផ្សាយការសិក្សាចុងក្រោយរបស់ខ្លួន ដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួនប្រមាណ៣២ ភាគរយ គ្រោងនឹងឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការកើនឡើងនៃជំងឺរាតត្បាត Covid-19។ បើយោងតាមការសិក្សារបស់ក្រុមហ៊ុន...

Page 1 of 5 1 2 5
Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?