កម្សាន្ត

ឧកញ៉ា ខេមរ: សិរីមន្ត ប្រកាសស្វែងក្មេងប្រុសអង្គុយលក់លៀសហាលក្រោមតំណក់ទឹកភ្លៀង

  បន្ទាប់ពីមានការបង្ហោះចែកចាយនូវឃ្លីបវីដេអូជុំវិញសកម្មភាពដ៏កម្សត់របស់ក្មេងប្រុសម្នាក់ដែលអង្គុយលក់លៀសហាលតាមសំយ៉ាបផ្ទះគេសុខៗហើយស្រាប់ត្រូវដំណក់ទឹកភ្លៀងមកទទឹកជោគទាំងកណ្តាលថ្ងៃត្រង់នេះ ភ្លាមៗនោះគេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងក្តីអាណិតអាសូរគ្រប់គ្នា។ ជាការពិតណាស់ស្របពេលដែលវីដេអូនេះកំពុងត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមអំឡុងពេល២ថ្ងៃនេះ គឺមិនត្រឹមតែផ្ទុះការចាប់អារម្មណ៍ដោយក្តីអាណិតអាសូរ​និងកោតសរសើរ​ពីភាពតស៊ូរបស់ប្អូនប្រុសម្នាក់នេះទេ គឺថែមទាំងមានមហាជនជាច្រើនបានប្រកាសស្វែងរកក្មេងប្រុសលក់លៀសហាលរូបនោះដើម្បីផ្តល់ជួនការឧបត្ថម្ភថវិការនិងអំណោងផ្សេងៗផងដែរ។ ដោយឡែកបើចាប់អារម្មណ៍ក្រឡេកមកមើលលើកំពូលតារាចម្រៀងដែលទើបឡើងងារជាឧកញ៉ា ខេមរ: សិរីមន្ត ឯណ្ណោះវិញ គឺទឹកចិត្តរបស់លោកក៏មិនខុសពីអ្នកគាំទ្រនិងមហាជនអ្នកប្រើប្រាស់​បណ្តាញសង្គមនោះទេដោយឧកញ៉ាវ័យក្មេងរូបនេះបានប្រកាសស្វែងរកក្មេងប្រុសម្នាក់នេះដើម្បីជួយថវិការផងដែរ។ ឧកញ៉ា ខេមរ: សិរីមន្ត បានបង្ហោះរូបភាពដោយលើកឡើងដូច្នេះថា មានបងប្អូនណាស្គាល់ផ្ទះឬលេខទូរស័ព្ទប្អូនម្នាក់នេះទេ...

Page 2 of 3 1 2 3
Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?