អ៊ីនធឺណិតAA2888 ជិតមន្ទីរពេទ្យរុស្ស៊ី សង្ស័យមានបង្កប់ល្បែងស៊ីសងភ្នាល់បាល់ ខណៈមានក្រុមក្មេងស្ទាវចូលលេងមិនចេះដាច់
មានទីតាំងអ៊ីនធឺណិត AA2888 ២៤ម៉ោង នៅទល់មជ្ឈមណ្ឌលផ្ដល់ឈាម ជិតមន្ទីរពេទ្យរុស្ស៊ី ជាប់ផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ សង្ស័យបង្កប់ល្បែងស៊ីសងភ្នាល់បាល់ ដែលមានមនុស្សចូលលេងមិនចេះដាច់ ខណៈល្បែងស៊ីសងបង្កឲ្យមានអំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើម ។ ជុំវិញសេវា Internet ២៤ម៉ោង មហាជនលើកជាសំនួរថា...