លោក ហេង ប៊ុនលាប មន្ត្រីជលផលខេត្តតាកែវសង្ស័យស្រវឹងបើករថយន្តបុកគោយន្តកន្ត្រៃបណ្តាលឱ្យប្តីស្លាប់និងប្រពន្ធរបួស
ខេត្តតាកែវ ៖ មន្ត្រីជលផលខេត្តតាកែវម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹងបានបុកគោយន្តកន្ត្រៃមួយគ្រឿងពីក្រោយពេញទំហឹងក្នុងទិសដៅស្របគ្នាបណ្តាលឱ្យភាគីខាងគោយន្តស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។ តាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដូងខ្ពស់បានឱ្យដឹងថា រថយន្តបង្កហេតុម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-4203 បើកបរដោយឈ្មោះ ហេង ប៊ុនលាប ហៅ...