admin

admin

CAMSOC ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិម្ដងទៀតនាខែក្រោយនេះ មុនបោះជំហ៊ានឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣

រាជធានីភ្នំពេញ៖ ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២២ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គណៈកម្មាធិការជាតិ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡាជំរុញឲ្យការរៀបចំការងារគ្រប់ទម្រង់ទាំងអស់ ឲ្យទទួលបានជោគជ័យ ដើម្បីជាជំហានថ្មីមួយ ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់...

កីឡាជាតិលើកទី៣នឹងមានទស្សនីយភាពពិសេសៗ ក្នុងពិធីបើក-បិទជាផ្លូវការ

រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលគ្រោងប្រារព្ធធ្វើចាប់ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោនឹងមានការសម្តែងទស្សនីយភាពពិសេសៗជាច្រើន ជាពិសេសគឺទស្សនីយភាពរាំប្រជាប្រិយ រាំវង់ រាំកន្ទ្រឹម ឡាំលាវ និងទស្សនីយភាពសម្ដែងយុទ្ធគុន ព្រលឹងល្បុក្កតោ យ៉ាងអធិកអធម។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម...

សហព័ន្ធកីឡាជឺជីតស៊ូ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីរបស់ខ្លួនត្រៀម ស៊ីហ្គេមម២០២៣

រាជធានីភ្នំពេញ៖ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាជឺជីតស៊ូកម្រិតមូលដា្ឋនរបស់សហព័ន្ធកីឡាជីជីតស៊ូកម្ពុជាបានបញ្ចប់ជាស្ថាពរ នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយថ្នាក់ដឹកនាំសហព័ន្ធជំនាញកីឡាមួយនេះបានចាត់ទុកវគ្គនេះជាការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានលើកទឹកចិត្តសិក្ខាកាមទាំងអស់ត្រូវបន្តការខិតខំអភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីត្រៀមចូលរួមដឹកនាំការប្រកួត ក្នុងពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ក្រោយពេលកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំ។...

Khmer United ក្លាយជាម្ចាស់ពាន KW Cambodia League បន្ទាប់ពីយកឈ្នះ TN Kandal ១-០

រាជធានីភ្នំពេញ៖ កាលល្ងាចថ្ងៃទី ២៣ ខែតុលា ម្សិលមិញនេះ ការប្រកួតដណ្ដើមពានរង្វាន់ KW Cambodia League ឆ្នាំ២០២២ បានបញ្ចប់ដោយជោកជ័យលើទីលានវិទ្យាល័យបឹងត្របែក ក្រោយពីក្រុមបាល់ទាត់ Khmer United បានលើកពាន KW Cambodia League អបជាមួយមេដាយមាស និង...

អនុប្រធានរៀបចំស៊ីហ្គេមឆ្នាំ២០២៣ បង្ហាញសមិទ្ធផលធំៗ ៧ចំណុច

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី១៥ ខែតុលានេះ បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសវឌ្ឍនភាពការងាររបស់ CAMSOC និងការប្រកាសផ្សព្វផ្សាយការរាប់ថយក្រោយ ២០០ថ្ងៃ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២...

ស្ពានឆ្លងសមុទ្រពីតំបន់គ្រីមៀរទៅប្រទេសរុស្សី ត្រូវបានគេបំផ្ទុះបណ្តាលអោយបាក់និងរងការខូចខាតស្ទើរទាំងស្រុង…

បរទេស៖ បណ្តាញព័ត៌មានរុស្ស៊ី RT បានផ្សាយថា គណៈកម្មការប្រឆាំងភេរវកម្មជាតិរុស្ស៊ី នៅថ្ងៃទី ៨ខែតុលាបានប្រកាសថា ស្ពាន Kerch តភ្ជាប់ពីរុស្ស៊ីទៅកាន់តំបន់គ្រីមៀបានរងការខូចខាតមួយផ្នែកដោយសារតែការវាយប្រហារដោយរថយន្តដឹកទំនិញផ្ទុកគ្រាប់បែក ។តាមសារព័ត៌មាន RT ដែលបានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីរុស្ស៊ីបានឱ្យដឹងថា ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅពេលព្រឹក បណ្តាលឱ្យកំណាត់ផ្លូវសម្រាប់រថយន្តបានបាក់ស្រុត ។ ការផ្ទុះនេះបង្កឱ្យមានភ្លើងឆេះយ៉ាងខ្លាំង។ ការផ្ទុះនេះចំពេលរថភ្លើងដឹកប្រេង ឆ្លងកាត់ដែលមានផ្លូវទន្តឺមនឹងផ្លូវរថយន្ត បណ្តាលឱ្យស៊ីទែនស្តុកប្រេងនៅលើរថភ្លើងចំនួន៧ស៊ីទែនឆាបឆេះ។ស្ពានខាងលើដែលមានទាំងផ្លូវថ្នល់និងផ្លូវដែក...

រដ្ឋបាលក្រុងព្យុងយ៉ាងគាំទ្រប្រទេសរុស្ស៊ីដាក់បញ្ជូលខេត្ត៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់ខ្លួន…

បរទេស៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបង្ហាញការគាំទ្រដល់សកម្មភាពរបស់រុស្ស៊ីដែលបានសម្រេចដាក់បញ្ជូលខេត្តចំនួន៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់ខ្លួនក្រោយពេលបោះឆ្នោតប្រជាមតិទទួលបានការគាំទ្រខ្ពស់។ ប៉ុន្តែការដាក់បញ្ជូលនោះទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច ពិសេសគឺអាមេរិក។ចែករំលែក៖រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបង្ហាញការគាំទ្រដល់សកម្មភាពរបស់រុស្ស៊ីដែលបានសម្រេចដាក់បញ្ជូលខេត្តចំនួន៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់ខ្លួនក្រោយពេលបោះឆ្នោតប្រជាមតិទទួលបានការគាំទ្រខ្ពស់។ ប៉ុន្តែការដាក់បញ្ជូលនោះទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច ពិសេសគឺអាមេរិក។ លោក Jo Chol Su រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា ការបោះឆ្នោតប្រជាមតិនៅខេត្តចំនួន៤របស់អ៊ុយក្រែនដើម្បីចូលជាមួយរុស្ស៊ីទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ ទាំងនោះគឺជារឿងសមស្របតាមរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។ ប៉ុន្តែអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Gutteres បានថ្កោលទោសយ៉ាងខ្លាំងដល់ការសម្រេចដាក់បញ្ជូលខេត្តចំនួន៤របស់អ៊ុយក្រែនចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។...

រូបសម្រស់ក៏ស្អាត និងជាកូនមហាសេដ្ឋីប្រាក់រាប់លានទៀត!!កូនស្រីលោក សុបភើឆៃ វិរៈភូជុង្គ មកទស្សនាតំបន់ទេសចរណ៍សំខាន់ៗកម្ពុជាដើម្បីផ្សព្វផ្សាយនៅលើបណ្តាញយូធូបរបស់ពួកគេ…

រាជធានីភ្នំពេញ ៖ កូនស្រី២រូប ម្ចាស់សណ្ឋាគាសូហ្វីតែលភោគិត្រាភ្នំពេញ និងជាម្ចាស់ស្ថានីយ៍ទូទស្សន៍ប៉ុស្ដិ៍ លេខ៥ លោកបណ្ឌិត សុបភើឆៃ វិរៈភូជុង្គ (Dr. Supachai Verapuchong) ក្នុងចំណោមកូនស្រីទាំង៤ គឺ កញ្ញា PAPAPIN Verapuchong ហៅAom និងកញ្ញា PUNNAPORN...

ព្រឹកស្អែកនេះនឹងមានមហាជនជាង១ពាន់អ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍ OCA Fun Run ក្នុងទីក្រុងភ្នំពេញ

រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំងលក្ខណៈសប្បាយៗដែលមានឈ្មោះថា OCA Fun Run នឹងចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ ស្អែកនេះនៅជុំវិញតំបន់សណ្ឋាគារសុខារ៉េស៊ីដង់ ដែលមានមហាជនចំរុះជាតិសាសន៍ជាង១០០០នាក់ចូលរួមរត់កម្សាន្តដើម្បីអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិន និងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ...

លោកថោង ថង ប្រធានផ្សារសាមគ្គីខណ្ឌទួលគោកប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈជួលអោយអជីវករយកប្រាក់ដាក់ហោប៉ៅខ្លួនឯង…

រាជធានីភ្នំពេញ៖ សណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជុំវិញផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់ដេប៉ូ៣ខណ្ឌទួលគោក នៅតែជាបញ្ហា សម្រាប់អជ្ញាធរមូលដ្ឋាន សង្កាត់ដេប៉ូ៣ ក៏ដូចជាខណ្ឌទួលគោកទាំងមូល ខណៈពេលដែលប្រធានផ្សាររូបនេះគិតតែប្រមូលប្រាក់ដាក់ចូលក្នុងហោប៉ៅខ្លួនឯង ។សូមបញ្ជាក់ថា ការលក់ដូរនៅមុខផ្ទះប្រជាពលរដ្ឋ ក៏ត្រូវបានក្រុមសន្តិសុខផ្សារសាមគ្គីដើរប្រមូលយក ភាស៊ី ក៏ដូចជាអនាម័យដែរ ជាពិសេសប្រធានផ្សាររូបនេះបានយកផ្លូវថ្នល់សាធារណៈដាក់អោយក្រុមអាជីវករលក់ដូរ ហើយប្រមូលប្រាក់ដាក់ហោប៉ៅ ដោយក្នុងមួយនាក់ ត្រូវបង់ថ្លៃសេវាអោយផ្សារ ចំនួន ពី២០០០រៀល ទៅ៣០០០រៀល...

Page 2 of 16 1 2 3 16
Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?