សហគ្រិនស្រ្តីឆ្នើមលំដាប់ជួរមុខថៃនិងកម្ពុជា បោះទុនវិនិយោគលើកាហ្វេសុខភាព “Life Coffee” ចូលមកកម្ពុជាដោយត្រៀមរើសតំណាងចែកចាយទូរទាំងប្រទេសគោលដៅគិតដល់សង្គមមានសុខភាពល្អ
រាជធានីភ្នំពេញ៖ ដើមឆ្នាំ២០២៣ ស្របពេលសេដ្ឋកិច្ចទីផ្សារនៅកម្ពុជាកំពុងងើបឡើងវិញជាមួយសន្ទុះរីកចម្រើនខ្លាំងលើសពីការរំពឹងទុកនោះ ពាណិជ្ជករខ្មែរ-ថៃលំដាប់ខ្ពស់ពីររូបចាប់ដៃគូសហការគ្នាគិតគូរជួយជម្រែងសុខភាពរបស់ពលរដ្ឋខ្លួនឱ្យល្អប្រសើរ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។ថ្លែងក្នុងពិធីចុះអនុអនុស្សរណៈសហប្រតិបត្តិការរួមគ្នាលើការវិនិយោគផលិតកាហ្វេសុខភាព “ឡាយហ្វ៍ កាហ្វេ” នៅមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ប៊ែហ្គាម៉ូ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី Tasanee Wanthong នាយកប្រតិបត្តិនៃក្រុមហ៊ុន Vega Natural...