ប្រធានចារកម្មជាតិអាមេរិកនៅតែរក្សាគោលជំហរអះអាងថា រ៉ុស្ស៊ីពិតបាន ជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាមេរិក

0
536

សហរដ្ឋអាមេរិក ៖ ប្រធានចារកម្មជាតិអាមេរិកអាមេរិក លោក ចេម ក្លេបភើ បានថ្លែងនៅក្នុងថ្ងៃ ព្រហស្បត្តិ៍ ថា ពួកលោកមានភស្តុតាងរឹងមាំជាច្រើន ដែលអាចបញ្ជាក់ថា រ៉ុស្ស៊ី ពិតជាបានរៀបចំក្រុមការងារចូលលុកលុយរំខានប្រព័ន្ធបច្ចេកវិទ្យា លើការបោះ ឆ្នោតរបស់អាមេរិកកាលពីចុងឆ្នាំ២០១៦កន្លងទៅនេះ ហើយរូបលោកនៅតែរក្សា ជំហរអះអាងយ៉ាងដូច្នេះ បើទោះបីជាត្រូវប្រឈមមុខនូវការបដិសេធមិនទទួល ស្គាល់ពីសំណាក់អនាគតប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ ។

ប្រធានចារកម្មជាតិអាមេរិកអាមេរិករូបនេះ បានថ្លែងប្រាប់ព្រឹទ្ធសភាថា ភស្តុតាង ដែលពួកគេរកឃើញបន្ថែមទៀតនោះ គឺមានទំនុកចិត្តខ្ពស់ថា វាត្រឹមត្រូវ ។ ជា មួយគ្នានោះដែរ លោក ចេម ក្លេបភើ ក៏ថ្លែងប្រាប់គណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធថា រុស្ស៊ីធ្លាប់មានប្រវត្តិតាំងពីយូរណាស់មកហើយ ក្នុងការជ្រៀត ជ្រែកចូលកិច្ចការបោះឆ្នោតប្រទេសដទៃ ដែលធ្វើដោយពួកគេផ្ទាល់ និង រៀបចំ ឲ្យក្រុមផ្សេងធ្វើជំនួស ។ ហើយភាគច្រើន រុស្ស៊ីមិនសូវធ្វើដោយផ្ទាល់ទេ ក្នុងការ លុកលុយរំខានក្នុងកិច្ចការបោះឆ្នោតនោះ ។

សូមរំលឹកជូនផងដែរថា ពាក់ព័ន្ធនឹងបញ្ហាមួយនេះ កាលពីពេលថ្មីៗកន្លងទៅ សហរដ្ឋអាមេរិកបានសម្រេចបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៣៥ រូបចេញពីទឺកដី ប្រទេសរបស់ខ្លួន ដោយចោទថា ពួកគេមានជាប់ទាក់ទិននឹងការលួចកែប្រែទិន្ន ន័យការបោះឆ្នោត ។ ចំនែករុស្ស៊ីវិញ នៅតែបន្តបដិសេធម្តងហើយម្តងទៀត ហើយក៏មិនបានបញ្ចេញប្រតិបត្តិកម្មតបតនឹងចំនាត់ការរបស់អាមេរិកនោះដែរ ៕sequence-02-still007 sequence-02-still008 sequence-02-still009 sequence-02-still010 sequence-02-still011 sequence-02-still012 sequence-02-still013

មតិ