មនុស្សជាង១០០នាក់រងរបួស ក្នុងឧប្បទ្ទវហេតុរថភ្លើងរអិលធ្លាក់ផ្លូវនៅទីក្រុង ញូយ៉ក សហរដ្ឋអាមេរិក

0
289

បើតាមប្រភពពីសារព័ត៌មាន យូរ៉ូញូ រថភ្លើងដឹកអ្នកដំណើរមួយខ្សែបានរត់រអិល ធ្លាក់ផ្លូវនៅព្រឹកថ្ងៃ ពុធ (ម៉ោងក្នុងតំបន់) ជាពេលដែលចរាចរណ៍កំពុងមមារញឹក ខ្លំាំង ហើយបានបណ្ដាលឱ្យមនុស្សប្រមាណ១០៣នាក់ទទួលរងរបួសធ្ងន់-ស្រាល ក៏ប៉ុន្តែជាសំណាងល្អ មិនមាននរណាម្នាក់ឈានដល់ការបាត់បង់ជីវិតឡើយ ។

បើតាមការអះអាងរបស់នាយកដ្ឋានពន្លត់អគ្គិភ័យ ហេតុការណ៍រថភ្លើងរត់រអិល ធ្លាក់ផ្លូវខាងលើនេះ បានកើតឡើងនៅម៉ោង៨និង៣០ព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) នៅឯតំបន់ ប្រ៊ូកឃ្លីន ក្នុងទីក្រុងញូយ៉ក ខណៈក្រុមអាជ្ញាធរអះអាងថា អ្នក ដំណើរនៅលើរថភ្លើងមួយខ្សែនោះ មានប្រមាណពី៦០០ទៅ៨០០នាក់ ។

ហើយរហួតមកដល់ពេលនេះ អ្នកដំណើររងរបួសទំាងអស់ត្រូវបានគេដឹងបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ហើយ ស្របពេលដែលមូលហេតុនៃគ្រោះ ថ្នាក់នេះ ពុំទាន់ត្រូវបានគេបញ្ជាក់អោយច្បាស់នៅឡើយទេ ៕news-still085 news-still086 news-still087

មតិ