ចោរស្រីជុំនាញគាស់បន្ទប់អស់ល័ក្ខត្រូវម្ចាស់តាមទាន់ប្រគល់អោយសមត្ថកិច្ចចោមប្រុសមកទាមដល់បុស្តិ៍នគបាលឃាត់ខ្លួនទាំង២នាក់

0
112

image imageភ្នំពេញ ចោរញីឈ្មោល២នាក់បានធ្វើសកម្មភាពគាស់បន្ទប់គេត្រូវម្ចាស់តាមទាន់ចាប់ប្រគល់អោយសមត្ថកិច្ច កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៦នៅជាប់របងរោងចក្រក្រុមហ៊ុនហុងដា សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង២នាក់ទី១ឈ្មោះសុខ ដាវីភេទស្រីអាយុ១៧ឆ្នាំ មុខរបមិនពិតប្រាកដទី២ឈ្មោះ ផុតសុធា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបនិងទីលំនៅមិនពិតប្រដក។ តាមសំដីម្ចាស់ផ្ទះជួលបានអោយដឹងថាជនសង្ស័យទាំង២នាក់ធ្លាប់មកធ្វើសកម្មភាពគាស់ផ្ទះជួលគាត់ជាច្រើនដងមកហើយលុះមកដល់ថ្ងៃកើតហេតុពួកគេក៏បានមកធ្វើសកម្មភាពម្តងទៀតទើបឃើញចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅតែម្តង។

មតិ