អានហើយពិតជាទប់ទឹកភ្នែកមិនបាន ៖ សន្យាថាភ្ជាប់ពាក្យនឹងគ្នាតែបែរជាខាងប្រុសស្លាប់ចោល

0
293

ប្រទេសថៃ ៖ នារីវ័យក្មេងរូបស្រស់ជនជាតិថៃមួយរូប បានស្រក់ទឹកភ្នែកមិនឈប់នៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់ខ្លួន ដោយសារតែអនាគតគូដណ្តឹងចូលរួមក្នុងកម្មវិធីដ៍ពិសេសនេះត្រឹមតែរូបថត ព្រោះតែរូបគេបានលាចាកលោកនេះ មុនថ្ងៃកំណត់។ អ្វីដែលធ្វើអោយមនុស្សជាច្រើនទប់ទឹកភ្នែកនោះ គឺពិធីភ្ជាប់ពាក្យនៅតែបន្តធ្វើទៅតាមការសន្យារបស់គូស្នេហ៍មួយគូនេះ ដោយមានអ្នកតំណាងបំពាក់ចិញ្ចៀនជំនួស ហើយរូបថតអនាគតគូដណ្តឹងរបស់នាង ត្រូវបានដាក់ក្បែរនាងតែម្តង។
កញ្ញា Detburum បានធ្វើការរៀបរាប់ជាភាសាថៃ លាយឡំជាមួយនឹងរឿងរ៉ាវដ៍កំសត់របស់នាង ដែលស្រលាញ់គ្នាជាមួយសង្សាររបស់ខ្លួន ដែលរូបគេជាមន្ត្រីប៉ូលីសមួយរូប។ នាងរៀបរាប់ថា៖ “ថ្ងៃទី ៣១ ខែ១២ ឆ្នាំ២០១៦ នេះគួរតែជាថ្ងៃដែលពួកយើងសប្បាយចិត្តបំផុតនៅក្នុងជីវិត ព្រោះវាជាថ្ងៃភ្ជាប់ពាក្យរបស់ពួកយើង ហើយគួរណាយើងអង្គុយទន្ទឹមគ្នានៅមុខម៉ាក់ប៉ាយើង។ ពួកយើងមានក្តីស្រម៉ៃរួមគ្នា យើងឆ្លងកាត់ឧបសគ្គជាច្រើន។ ថ្ងៃចុងក្រោយដែលអូនបាននិយាយជាមួយបង គឺខ្វះតែ២ខែទៀតទេ ដល់ថ្ងៃយើងភ្ជាប់ពាក្យហើយ ប៉ុន្តែថ្ងៃនេះ អូនបានត្រឹមអង្គុយក្បែររូបថតរបស់បង ពាក់ចិញ្ចៀនភ្ជាប់ពាក្យជាមួយនឹងទឹកភ្នែកដែលហូរឥតឈប់…….”នេះជារឿងរ៉ាវដ៍កំសត់មួយរបស់គូស្នេហ៍មួយគូនៅក្នុងប្រទេសថៃ ដែលពួកគេមិនអាចរស់នៅជាមួយគ្នាដូចក្តីប្រាថ្នា ប៉ុន្តែឪពុកម្តាយទាំងសងខាង បានបំពេញបំណងប្រាថ្នាពួកគេ ដោយរៀបចំពិធីភ្ជាប់ពាក្យនាង ជាមួយនឹងរូបថតគូដណ្តឹងដែលបានលាចាកលោក ទៅចោលសង្សារដែលស្រលាញ់គ្នាយ៉ាងខ្លាំង។ ទោះជាយ៉ាងណាគេមិនបានបញ្ជាក់ទេថា ខាងប្រុសមានរឿងអ្វីរហូតដល់បាត់បង់ជីវិតនោះដែរ៕img_3197 img_3198 img_3199 img_3200 img_3201 img_3202 img_3203 img_3204

មតិ