គ្រោះរញ្ជូយដីកំរិត៦.៣រ៉ិចទ័របានវាយប្រហារភាគខាងកើតប្រទេសជប៉ុន ប៉ុន្តែ មិនបង្កជារលកយក្សស៊ូណាមិនោះទេ

0
497

ជប៉ុន ៖ សូមជម្រាបជូនថា ជប៉ុនបានស្ថិតនៅចំនុចដែលងាយនឹងទទួលការវាយប្រហារ ដោយគ្រោះមហន្តរាយរញ្ជួយដីជាទីបំផុតក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែដោយសារសំណង់ ក្នុងប្រទេសនេះ ត្រូវបានសាងសង់ឡើងប្រកបទៅដោយភាពបត់បែនតាមកាលៈទេសៈ រួមទំាងវិធានការបង្ការយ៉ាងរឹងមាំថែមទៀតនោះ គ្រោះរញ្ជួយដីកំរិតធ្ងន់ៗ ភាគច្រើនមិនអាចធ្វើឲ្យប្រទេសជប៉ុន រងការខូចខាតធ្ងន់ធ្ងរឡើយ ។

ជាក់ស្តែងបើតាមប្រភពពីទីភ្នាក់ងារឧតុនិយមជប៉ុន គ្រោះរញ្ជួយដីកំរិត៦.៣រ៉ិចទ័រ បានបង្កការគំរាមគំហែងលើភាគខាងកើតប្រទេស ដោយចំនុចញ័ររញ្ជួយរបស់វាបានកើតឡើងនៅចម្ងាយប្រហែល១៨គ.មភាគឦសានទៅក្រុង ដៃហ្គោ ក្នុងខេត្ត អ៊ីបារ៉ាគី ភាគខាងជើងទីក្រុងតូក្យូ ក្នុងជម្រៅ១០គ.មពីក្នុងដី ។

ដោយឡែកអ្នកនំាពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងតួក្យូ ខណៈនេះ នៅពុំទាន់ មានសេចក្តីរាយការណ៍ភ្លាមៗបង្ហាញពីទំហំខូចខាត និងមនុស្សរងគ្រោះ ក្នុង គ្រោះធម្មជាតិខាងលើនៅឡើយទេ ចំនែកឯរោងចក្រថាមពលនុយក្លែអ៊ែរ ដែល ស្ថិតនៅតំបន់នេះ ក៏មិនមានការប៉ះពាល់ធ្ងន់ធ្ងរនោះដែរ ប៉ុន្តែវាគ្រាន់តែបានបង្ក ឱ្យពលរដ្ឋជាច្រើនមានភាពភ័យខ្លាចប៉ុណ្ណោះ ៕sequence-02-still011 sequence-02-still012 sequence-02-still013

មតិ