ស្លាប់ និងរបួសសរុប៤៥នាក់ ក្នុងហេតុការណ៍រថភ្លើងរត់រអិលធ្លាក់ចេញពីផ្លូវនៅក្នុងប្រទេសឥណ្ឌា

0
265

ឥណ្ឌា ៖ យោងតាមប្រភពរបស់ក្រសួងអយស្ម័យយានឥណ្ឌា យ៉ាងហោចណាស់មានអ្នក ដំណើរ២នាក់បានបាត់បង់ជីវិត និង៤៣នាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពី រថភ្លើងដឹកអ្នកដំណើរមួយខ្សែបានរត់រអិលធ្លាក់ចេញពីផ្លូវ ។

ប្រភពដដែលបានឱ្យដឹងទៀតថា រថភ្លើងខាងលើនេះ បានជួបប្រទះហេតុការណ៍ គ្រោះថ្នាក់រត់ធ្លាក់ចេញពីផ្លូវនៅជិតទីក្រុងកាន់ពួរ ក្នុងរដ្ឋអ៊ុតតា ប្រាដេស នៅព្រឹកថ្ងៃ ពុធ នេះ ហើយបច្ចុប្បន្នមូលហេតុនៃការធ្លាក់ចេញពីផ្លូវនេះ មិនទាន់បានត្រូវ គេដឹងច្បាស់នៅឡើយទេ ខណៈក្រុមអាជ្ញាធរឥណ្ឌាកំពុងធ្វើការស៊ើបអង្កេត ។

សួមជម្រាបជូនថា គ្រោះថ្នាក់រថភ្លើងរត់ធ្លាក់ចេញពីផ្លូវនៅក្នុងប្រទេសឥណ្ឌា តែង តែកើតឡើងជាញឹកញាប់ ភាគច្រើនបង្កឡើងពីបញ្ហាឧបករណ៍ចាស់ៗដែលបំពាក់នៅលើផ្លូវដែក ។ ជាក់ស្តែងកាលពីខែមុន មានមនុស្សយ៉ាងតិចណាស់ ១៤០នាក់បានស្លាប់ នៅពេលរថភ្លើងមួយខ្សែបានរត់ធ្លាក់ចេញពីផ្លូវនៅក្បែរ ទីក្រុង កាន់ពួរ ដដែលនេះ ៕sequence-02-still026 sequence-02-still027 sequence-02-still028 sequence-02-still029 sequence-02-still030 sequence-02-still031 sequence-02-still032

មតិ