លោកឌី រ័ត្នខេមរុណ ៖ កីឡានាំមកនូវសុខភាពជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខ  

0
445

ភ្នំពេញ ៖ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានមានប្រសាសន៍ ណែនាំដល់ប្អូនៗកីឡាករថា ពេលទំនេរពីការសិក្សារងាកទៅហាត់កីឡាដើម្បីសុខភាព ជៀសវាងការសេព និងប្រើប្រាស់គ្រឿងញៀនធ្វើអោយបំផ្លាញទ្រព្យសម្បត្តិឱពុក-ម្តាយ បំផ្លាញអនាគតខ្លួនឯង និងធ្វើអោយសង្គមស្អប់ខ្ពើម ពីព្រោះថាយុវជនជាសសរទ្រូងរបស់សង្គមជាតិ និងជាទំពាំងស្នង ឬស្សី ក្នុងការស្តារនិងអភិវឌ្ឍន៏ប្រទេសជាតិថែមទៀតផង ។
ការណែនាំខាងលើនេះ គឺបានធ្វើឡើង នាវេលា ម៉ោង ១១នឹង ៣០ នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ខណះដែលលោក បានអញ្ជើញ ចូលរួមសំណេះសំណាល និងបំ ពាក់ ឯកសណ្ឋានជូនក្រុមបាល់ទាត់ (ហង្សតូចមានជ័យ) ប្រចាំសង្កាត់ស្ទឹងមានជ័យ ដែលត្រូវ ត្រៀម ប្រកួត ពានរង្វាន់ Soccer league របស់សហភាពសហពន្ធ័កម្ពុជា នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ។
ជាមួយគ្នានេះលោកអភិបាលរង ក៏បានផ្តាំផ្ញើទៅដល់ក្រុមកីឡាទាំងអស់ ត្រូវខិតខំហ្វឹកហាត់ និង ហូបអោយបានគ្រប់គ្រាន់ និងត្រូវចេះរក្សាសុខភាពអោយបានល្អ ដើម្បីឈានទៅទទួលជ័យ លាភី ជូន ក្រុម និងសាលាខណ្ឌមានជ័យ៕img_1790 img_1791 img_1792 img_1795 img_1798 img_1799 img_1802

មតិ