កូរ៉េខាងត្បូង ៖ ប្រធានសភាកូរ៉េខាងត្បូង លោក ជុង ស៊ីឃ្យុន នៅក្នុងថ្ងៃ ច័ន្ទ សប្តាហ៍នេះ បាន បង្ហាញក្ដីសង្ឃឹមថា តុលាការធម្មនុញ្ញនឹងត្រួតពិនិត្យឱ្យបានឆាប់រហ័ស លើនីតិវិធី ទម្លាក់លោកស្រី ផាក គុនហេ ពីតំណែងប្រធានាធិបតី បន្ទាប់ពីសភាបានអនុម័តលើនីតិវិធីនេះ ដើម្បីស្តារស្ថេរភាពនយោបាយក្នុងប្រទេសឡើងវិញ ។
សូមរំលឹកថា ក្នុងកិច្ចប្រជុំសភាពេញអង្គកាលពីថ្ងៃ សុក្រ សប្តាហ៍មុននេះ រដ្ឋ សភាកូរ៉េខាងត្បូងបានយល់ព្រមបោះឆ្នោតទម្លាក់ លោកស្រី ផាក គុនហេ ពីមុខ តំណែងដោយសំឡេង២៣៤ទល់នឹង៥៦នៃសំឡេងតំណាងរាស្ត្រសរុប ៣០០ ។
ក៏ប៉ុន្តែតុលាការធម្មនុញ្ញត្រូវការពេលវេលាប្រមាណ១៨០ថ្ងៃ ដើម្បីត្រួតពិនិត្យការ ផ្ដល់សុពលភាពលើការបោះឆ្នោតលើនីតិវិធីនេះ ខណៈបច្ចុប្បន្នលោកស្រី ផាកត្រូវសម្រេចឱ្យព្យួរអំណាច ហើយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងត្រូវកាន់តំណែងជា ប្រធានាធិបតីស្តីទី ល្គឹកណាតុលាការធម្មនុញ្ញសម្រេច ថាតើលោកស្រីគួរតែចុះ ចេញពីតំណែង ឬក៏យ៉ាងណា ៕