រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសថ្កោលទោសការធ្វើសមយុទ្ធរបស់កូរ៉េខាងជើង ដែលមានបំនងគម្រាមគំហែងដល់ស្ថេរភាពប្រទេសរបស់ខ្លួន

0
529

កូរ៉េខាងត្បូង ៖ មន្រ្តីយោធាជាន់ខ្ពស់កូរ៉េខាងត្បូងបានប្រកាសធ្វើការថ្កោលទោសដល់រដ្ឋាភិបាល ក្រុងព្យុងយ៉ាង ជុំវិញការធ្វើសមយុទ្ធយោធាថ្មីមួយ ដែលមានគោលដៅវាយ ប្រហារទៅលើការិយាល័យប្រធានាធិបតីរបស់ខ្លួន នៅក្នុងទីក្រុងសេអ៊ូល ។

ការចេញសេចក្តីថ្លែងការប្រកាសថ្កោលទោសខាងលើ ត្រូវបានមន្រ្តីយោធារដ្ឋា ភិបាលកូរ៉េខាងត្បូងធ្វើឡើងនៅក្នុងថ្ងៃ អាទិត្យ ចុងសប្តាហ៍មុននេះ បន្ទាប់ពីសារ ព័ត៌មានរដ្ឋកូរ៉េខាងជើងបានចុះផ្សាយថា កងទ័ពប្រតិបត្តិការពិសេសរបស់ខ្លួន បាននឹងកំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំថ្មីមួយ ដើម្បីត្រៀមខ្លួនទប់ទល់នឹង សត្រូវរបស់ពួកគេ ។

នៅក្នុងសេចក្តីថ្លែងការដដែលនេះ បានចាត់ទុកថា ការធ្វើសមយុទ្ធរបស់ពលទា ហានកូរ៉េខាងជើង គឺជាទង្វើបង្កើនភាពតានតឹងខាងផ្នែកយោធាក្នុងតំបន់ ខណៈ កូរ៉េខាងត្បូងបានព្រមានថា បើសិនជាកូរ៉េខាងជើងបញ្ចេញសកម្មភាពបង្កហេតុ ណាមួយប៉ះពាល់ដល់មូលដ្ឋានទ័ពរបស់ខ្លួននោះ កងកម្លំាងយោធាកូរ៉េខាងត្បូង នឹងបើកការប្រយុទ្ធតបតយ៉ាងធ្ងន់ធ្ងរ ដោយគ្មានធម៌មេត្តាទៅវិញ ដើម្បីប្រឆំាង នឹងរបបដឹកនំារបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ៕news-still028 news-still029 news-still030 news-still031 news-still032 news-still033 news-still034

មតិ