ចាស់ៗអស់ហើយ ! ដោយភ្លើងប្រចណ្ឌ័​ ប្ដីចាក់សម្លាប់ប្រពន្ធរួចចាក់សម្លាប់ខ្លួនតាមក្រោយ បន្សល់ទុកកូនប្រុសស្រី៤នាក់ឲ្យកំព្រា

0
597

ភ្នំពេញ ជនដៃដល់ជាប្ដីដាច់ចិត្តចាក់សម្លាប់ប្រពន្ធខ្លួនឯងជាទីស្រលាញ់រួចធ្វើសកម្មភាពចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់បន្សល់ទុកកូនប្រុសស្រី៤នាក់ឲ្យកំព្រា បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង២និង៣០នាទីយប់ទៀបភ្លឺថ្ងៃសៅរ៍ទី២៥ខែ កញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យរាជធានីភ្នំពេញ

    ជនដៃដល់ជាប្ដីមានឈ្មោះឡោ សុភារីភេទប្រុសអាយុ៦០ឆ្នាំមុរបយោធិនពិការស្នាក់ផ្ទះជួលខាងលើ

ចំណែកប្រពន្ធមានឈ្មោះអាំង ស៊ីគូ ភេទស្រីអាយុ៥២ឆ្នាំមុខរបលក់ដូរនៅផ្ទះ​ (អ្នកទាំងពីរស្លាប់នៅកន្លែងកេីតហេតុ​ )​

      តាមសម្ដីកូនស្រីបង្កើតជនរងគ្រោះទាំងពីរខាងលេីបានរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុឪពុករបស់គាត់តែងតែចោទម្ដាយថាមានប្រុសថ្មីម្ដងចោទអ្នកនេះម្ដងចោទអ្នកនោះមិនមានភស្ដ័តាំងច្បាស់លាស់ហើយឈ្លោះប្រកែកគ្នារយះពេលបីថ្ងៃមកហើយដោយសារភ្លើងប្រចណ្ឌ័ស្រាប់តែនៅយប់កើតហេតុក៏ឮសំឡេងក្ដុងក្ដាំងធ្វេីឲ្យកូនៗដែលបានដេកលង់លក់ក៏ភ្ញាក់ដឹងខ្លួនឃើញម្ដាយត្រូវបានឪពុកយកខ្សែភ្លើងរំខ្លួនម្ដាយហើយឆក់ដោយកូនៗចង់ចូលទៅជួយដែរតែបន្ទប់ជាប់សោរព្រមទាំងព្រមានកូនថែមទៀតបើកូនណាហ៊ានជួយសម្លាប់ទៀតអស់រួចហើយឪពុកបានធ្វើសកម្មភាពចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់។

      ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២បានចុះមកផ្ទះកើតហេតុហេីយបានយកខ្សែចងពទ្ធ័ទីតាំងកើតហេតុរួចបានទាក់ទងទៅសមត្ថកិច្ចជំនាញព្រមទាំងលោកគ្រូពេទ្យដើម្បីមកធ្វើសំណាក់ ក្រោយពីក្រុមគ្រូពេទ្យពិនិត្យសំណាក់ទៅអជ្ជវិមានក៏ប្រគល់ទៅសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច្ច័យបន្តនិងធ្វេីឯកសារប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី

មតិ