គួរប្រុងប្រយ័ត្ន ! ភ្លេចបិត​ធុងហ្គាសផ្ទុះឆាបឆេះ ផ្ទះមេចុងភៅអស់១ខ្នងទាំងស្រុងនៅខណ្ឌមានជ័យ ផ្អេីលសម្ថកិច្ចចុះអន្តរាគមន៍

0
107

    ភ្នំពេញគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះចុងភៅទទួលធ្វើម្ហូបបុណ្យម្ហូបការយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង៤ និង០០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅផ្លូវបេតុងផ្ទះលេខ380A ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ

    ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ស៊ីវសាំង ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរមេចុងភៅ ស្នាក់នៅចំណុចកើតហេតុខាងលើ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសារម្ចាស់ផ្ទះបានចេញទៅក្រៅបាត់ សល់តែស្ត្រីវ័យចំណាស់ម្នាក់នៅចាំផ្ទះ ដោយម្ចាស់ផ្ទះបានបើកធុងហ្គាសចោលហើយភ្លេចបិទវិញ ទើបបណ្ដាលឲ្យផ្ទុះធុងហ្គាសឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គីភ័យ ទប់ស្កាត់កុំឲ្យមានការរាលដាលឆាបឆេះដល់ផ្ទះផ្សេងនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកធ្វេីការបាញ់ពន្លត់ តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេកគ្រប់គ្រងស្ថានការណ៍មិនបាន ទេីបបណ្ដាលឲ្យឆាបឆេះផ្ទះខាងលើនេះតែម្ដងតែមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡេីយ

  សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេហេីយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន ១៤គ្រឿងដោយប្រេីប្រាស់ទឹកអស់ចំនួន១៣ឡានស្មេីនឹង៥៤ម៉ែត្រគូប ដោយប្រើប្រាស់រយៈពេល៣០នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅល្ងាចថ្ងៃខែឆ្នាំដដែល៕

មតិ