អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បន្តផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រ កម្មករ-កម្មការនី ចាស់ជរាគ្មានទីពឹង ជនពិការ និងបងប្អូនដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ដែលមានជីវភាពខ្វះខាត ចំនួន ៥០ គ្រួសារ សង្កាត់ស្ទឹងមានជ័យទី២

0
66

ភ្នំពេញ   ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានចុះសាកសួរសុខទុក្ខ សមណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រកម្មករកម្មការនី ចាស់ជរាគ្មានទីពឹង ជនពិការ និងបងប្អូនដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ដែលមានជីវភាពខ្វះខាត ចំនួន ៥០គ្រួសារ ស្ថិតក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០២១

ក្នុងការចុះសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ  ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និង គ្រប់ទីកន្លែងដោយមិនប្រកាន់ពីនិន្នាការនយោបាយជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័ខ្ពស់ព្រោះថាក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៍ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បាននឹងកំពង់មានការរីករាលដាលមេរោគកូវីដ១៩ បម្លែងថ្មីប្រភេទ Delta គួរអោយមានការព្រួយបារម្ភ ដូច្នេះ សូមបងប្អូនបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាលកម្ពុជា  ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចូលរួមទប់ស្កាត់ និង ការពារការរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានបន្តទៀតដែរថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្តី តែក៍អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៍ជា ការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះបងប្អូនគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺ សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ

អំណោយក្នុងមួយគ្រួសារទទួលបាន៖

អង្ករ ១បាវ ស្មើនឹង ៣០គីឡូ , មី ១កេស , ទឹកសុទ្ធ ១កេស , ត្រីខ ១យួរ , ទឹកស៉ីអ៉ីវ ទឹកត្រី ១យួរ ដើម្បីជួយសម្រួលនូវជីវភាពប្រចាំថ្ងៃផងដែរ

មតិ