ប្រជាពលរដ្ធខេត្តសៀមរាបចោទប្រកាន់ ឈ្មោះ​ អុឹង​ សោភ័ណ្ឌ ធ្វើឲ្យយឺតយ៉ាវក្នុងការប្រកាសបិទ​ផ្សាយ​ដេីម្បី​ចែក​ប័ណ្ណម្ចាស់​កម្ម​សិទ្ធិ​ស្រប​ច្បាប់ ខណៈសំណូមពរអាជ្ញាធរខេត្ត

0
947

សៀមរាប៖ប្រជាពលរដ្ឋដែលរស់នៅនឹងមានមានដីធ្លីស្ថិតនៅភូមិទាំង៨នៃឃុំកណ្តែក ស្រុកប្រាសាទគង ខេត្តសៀមរាបសូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយពន្លឿនក្នុងការប្រកាសបិទផ្សាយដេីម្បីចែកប័ណ្ណម្ចាស់កម្មសិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋ​​ផង យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប លេខ១២៦៨/១៩ សជណ ចុះថ្ងៃទី០២ ខែតុលាឆ្នាំ២០១៩ ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ។

ក្នុងសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជន គ្រប់មន្ទីរអង្គភាពជំនាញ ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិគោកត្នោត និង ភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប ឲ្យបានជ្រាបថាដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ សារាចរណែនាំ និងសេចក្តីសម្រេចខាងលើ គណៈកម្មការរដ្ឋបាលនឹងធ្វើពិធីប្រកាសបើកតំបន់វិនិច្ឆ័យ ភូមិគោកត្នោត និងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាតំបន់ធ្វើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នាវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបរិវេណសាលាឃុំកណ្តែក

សូមបញ្ជាក់ផងដែរ ការចុះវាស់វែងពីមន្រ្តី  សុរិយោដី  ដេីម្បី ចុះជា បញ្ជី ដី ប្រពន្ឋ័ (Lmap) តាំង ពី ថ្ងៃ ទី ០៨  ខែតុលា  ឆ្នាំ ២០១៩មក  រហូត ដល់ពេល នេះ  មានរយះពេលជិត២ឆ្នាំហើយបានចំនួន ៨ភូមិ ក្នុងនោះមាន ភូមិគោកត្នោត ភូមិល្អក់ ភូមិត្រាង ភូមិស្ពានក្អែក ភូមិអូរ ភូមិច្រេស ភូមិឃុនមោឃ ភូមិត្រពាំងទឹម

តាមប្រភពព័ត៌មានច្បាស់ការបានបង្ហើបឲ្យដឹងថា ការយឺតយ៉ាវក្នុងការប្រកាសបិទផ្សាយនេះ គឺមានមន្ត្រីសាលាខេត្តម្នាក់ ឈ្មោះអុឹងសោភ័ណ្ឌមានតួនាទីជានាយកទីចាត់ការអន្តរវិស័យដែលចេះគ្រប់រឿងតែងតែលូកដៃចូលបង្អាក់លេីកិច្ចការជំនាញរបស់មន្ត្រីសុរិយោដីទេីបមានការយឺតយ៉ាវក្នុងការបិទផ្សាយដេីម្បីចែកប័ណ្ណជូន ដល់បងប្អូនប្រជាពលរដ្ឋទាំង៨ភូមិបែបនេះ។

បងប្អូនប្រជាពលរដ្ឋសូមសំណូមអាជ្ញាធរពាក់ព័ន្ធក៏ដូចជាថ្នាក់ដឹកនាំខេត្តជួយពិនិត្យមើលបុគ្គលឈ្មោះ អុឹងសោភ័ណ្ឌ នេះផងដោយកន្លងមក នៅក្នុងអង្គប្រជុំផ្លូវ ម្តងៗលើកឡើងតែផលអវិជ្ជមាន ជំទាស់គ្រប់ផ្លូវ ធ្វើអោយអង្គប្រជុំប្រើរយះពេលវែង ដំណើរការទៅមុខមិនកើត មិនសំរេចលទ្ធផលផ្លែផ្តាអ្វី មិនមានឆន្ទៈចូលរួមពន្លឿនការងារចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋអោយដំណើរការបានរលូនចូលរួមអភិវឌ្ឍន៍ស្ថាបនាជាតិក្នុងនាមខ្លួនជាមន្ត្រីរាជការសារធារណ ចូលរួមលើស្ទួយជំរុញការងារទិសដៅគោលនយោយបាយរបស់រាជរដ្ឋាភិបាលឡើយ។ បន្ថែមទៀតនោះមានព័ត៌មានលេចលឺថា បុគ្គលរូបនោះដើរកាងសំណង់អត់ច្បាប់ឲ្យដំណើរការសាងសង់យ៉ាងរលូន ចំណែកសំណង់មានច្បាប់ពីសុរិយោដីហេីយ ក៏មិនអាចសាងសង់បានដែរបើពុំមានការឯកភាពពីលោក អុឹងសោភ័ណ្ឌ។បើបងប្អូនប្រជាពលរដ្ឋ សុំច្បាប់សាងសង់តាមរយះលោក អុឹងសោភ័ណ្ឌគឺស៉ីដាច់លុយ មិនចេញច្បាប់ឲ្យឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំង០៨ ស្ថិតនៅឃុំសណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងល់ថា ហេតុអ្វីបានជាប្រព័ន្ធ​Lmap ចុះរយះពេល២ឆ្នាំហេីយមិនមានការបិទផ្សាយដេីម្បីចែកបណ្ណ័ដល់ប្រជាពលរដ្ឋដែលត្រូវការប្រើប្រាស់ជាម្ចាស់កម្មសិទ្ធិស្របច្បាប់ក្នុងការលក់ដូរឬដាក់បញ្ចាំធនាគារដែលមានការប្រាក់ទាបដេីម្បីយកប្រាក់មករកសុីនិងនិងដោះស្រាយបញ្ហាជីវភាពដែលប៉ះពាល់ធ្ងន់ធ្ងរដោយ ជម្ងឺCovid-19កំពុងរីករាលដាល។

​ពាក់ព័ទ្ធទៅនឹងការចោទប្រកាន់របស់ប្រជាពលរដ្ធពាក់ព័ន្ធករណីខាងលើ លោកអុឹងសោភ័ណ្ឌ បាននិយាយបំភ្លឺតាមរយៈទូរស័ព្ទមកព័ត៌មាន ENN យើងថា លោកមិនបានប្រព្រឹត្តិដូចការចោទប្រកាន់ទាំងអស់នេះទេ រាល់ថ្ងៃលោកខិតខំប្រឹងប្រែងក្នុងការបំពេញការងារជូនប្រជាពលរដ្ធក្នុងមូលដ្ឋានខេត្តសៀមរាបខ្លាំងណាស់ ទោះបីជាក្នុងបរិបទការរីករាលដាលនៃជម្ងឺកូវីដ១៩នេះក៏ដោយ ។ ហើយការចុះអនុវត្តការងារកន្លងមក គាត់មានទំនាក់ទំនងល្អណាស់ជាមួយប្រជាពលរដ្ធ មិនមានភាពល្អក់កករណាមួយនោះឡើយ មានតែជួយសម្រួលដល់ដំណើរការឱ្យមានភាពល្អប្រសើរ ពោលគឺមិនដូចការចោទប្រកាន់នោះទេ ។ លោកអុឹង​ សោភ័ណ្ឌ បានបញ្ជាក់ថា ការចុះបញ្ជីមិនមែនជារឿងងាយស្រួលដូចអ្វីដែលគិតនោះទេ គឺត្រូវធ្វើការឱ្យបានម៉ត់ចត់ ច្បាស់លាស់ ទើបដំណើរការប្រកបភាពត្រឹមត្រូវទៅតាមច្បាប់ ។ ចំណែករឿងចោទប្រកាន់ថាលោកកាងសំណង់ផ្សេងៗ និងស៊ីដាច់លុយនោះ គឺជារឿងមិនពិតនោះទេ លោកសូមបដិសេដចោលទាំងស្រុង៕

មតិ