នគរបាលស្រុកបាទីឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរនូវសារធាតុញៀនចំនួន៣នាក់ដកហូតថ្នាំញៀនមួយចំនួន

0
235

ខេត្តតាកែវកម្លាំងនគរបាលស្រុកបាទីក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវនិងដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទិឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរនិងប្រេីប្រាស់ថ្នាំញៀនកាលពីវេលាម៉ោង ១១ និង៥០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ មានឈ្មោះ លី តុលា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូង ឃុំដូង ស្រុកបាទីខេត្តតាកែវ(មុខសញ្ញាសកម្ម) ក្រោយ ឃាត់ខ្លួនជនសង្ស័យខាងលើ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានដឹកនាំកម្លាំង បន្តស្រាវជ្រាវបង្ក្រាបបក្ខពួកជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ បានចំនួន ០២នាក់ ទៀត រួមមានទី១ឈ្មោះ កាន់ ថាវី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស(ឃាត់ខ្លួននៅស្រុកព្រៃកប្បាស) និងទី២ឈ្មោះ មី ម៉េន ភេទប្រុស អាយុ៣៤ឆ្នាំ  មុខរបរមិនពិតប្រាកដ រស់នៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ( ឃាត់ខ្លួននៅស្រុកបាទី)

ករណីនេះ កម្លាំងជំនាញដកហូតបានម៉្សៅក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់ធំ ម៉ូតូ ០៣គ្រឿង ទូរស័ព្ទដៃ០២គ្រឿង

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី។

មតិ