រស់នៅជាមួយគ្នា១១ខែមាសស្នេហ៍ប្តឹងបងចោទថាចាប់រំលោភ

0
139

ភ្នំពេញគូរស្នេហ៍មួយគូរបានស្រលាញ់គ្នាចិត្តនិងចិត្តរួមទាំងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអស់រយះពេល១១ខែទៅហេីយស្រាប់មាសស្នេហ៍ប្តឹងបងចូលប៉ុស្តិ៍ចោទថាចាប់រំលោភទៅវិញ។

បុរសម្នាក់ត្រូវបាននារីជាសង្សារប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកាលពីព្រឹកថ្ងៃ១០ខែកញ្ញាឆ្នាំ២០២១នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃព្រីងត្បូង២សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ

ភាគីខាងស្រីឈ្មោះញអាយុ២៥ឆ្នាំចំណែកភាគីខាងប្រុសឈ្មោះថោងសុថាអាយុ២៦ឆ្នាំអ្នកទាំង២ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងត្បូង២សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ

រស់នៅជាមួយគ្នារយះពេល១១ខែមកហេីយ

ប្រភពព័ត៌មានបានឱ្យដឹងថាអ្នកទាំង២បានស្រលាញ់និងរស់នៅជាមួយគ្នាអស់រយះពេល១១ខែមកហេីយលុះមកដល់ថ្ងៃកេីតហេតុស្រាប់តែភាគីខាងស្រីចោទថាខាងប្រុសចាប់រំលោទខ្លួននិងប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បេីតាមភាគីខាងប្រុសបានឱ្យដឹងថាពួកគេបានស្រលាញ់គ្នាចិត្តនិងចិត្តដោយរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅហេីយតែមិនទាន់រៀបការទេមួយរយះក្រោយនេះគាត់បានសុំនារីជាសង្សាររៀបការតាមប្រពៃណីតែភាគីខាងស្រីមិនព្រម។

ភាគីខាងប្រុសបានបន្តថា  ទៀបតែរយះពេល៤ថ្ងៃចុងក្រោយនេះ នារីជាសង្សារបានបាត់ខ្លួន មិនដឹងទៅណាទេតែពេលគាត់ខលសួរនារីជាសង្សារប្រាប់ថានៅដេកផ្ទះមីង។ រហូតមកដល់ព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១គាត់ក៏បានខលសួរមីងថារតះពេល៤ថ្ងៃនេះសង្សារខ្លួនមានទៅដេកទីនោះរឺអត់  តែមីងប្រាប់ថាមិនបានឃេីញនារីជាសង្សារគាត់ទៅទីនោះទេទេីបធ្វេីឱ្យគាត់ខឹងសប្បារនិងទៅរកដល់រោងចក្រហៅមកបន្ទប់ជួលដេីម្បីសួរនាំ។

ភាគីខាងប្រុសបន្តទៀតថាខណៈមកដល់បន្ទប់ជួលគាត់បានទាញដៃចូលក្នុងបន្ទប់ជួលដេីម្បីនិយាយគ្នាពេលនោះនារីជាសង្ស័យក៏ចោទថាចាប់រំលោភទៅវិញនិងប្តឹងសមត្ថកិច្ចឃាត់ខ្លួន។

បច្ចុប្បន្នបុរសខាងលេីត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕

មតិ