បុរសជាសន្តិសុខយកកាំភ្លើងបាញ់សម្លាប់ស្រ្តី រួចបាញ់សម្លាប់ខ្លួនតាមក្រោយពុំដឹងមូលហេតុ

0
172

ភ្នំពេញ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាសន្តិសុខ បានយកកាំភ្លើងបាញ់សម្លាប់ស្រ្តីម្នាក់បណ្តាលឲ្យស្លាប់ ក្រោយមកក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ នឹង២៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៩០ កែងផ្លូវ មហាវិថីព្រះសុីសុវត្ថិ ត្រង់ចំណុចអតីតក្លឹបកំសាន្តមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ឌុច សុភា ភេទប្រុស អាយុ ៣០ឆ្នាំជាង មុខរបរសន្តិសុខយាម នៅកន្លែងកើតហេតុខាងលើ។ ចំណេកនារីរងគ្រោះ មានឈ្មោះ ទូច សំអាង ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ គឺកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកម៉្លេះ ដោយមុនពេលកើតហេតុ ជនដែលជាខ្មាន់កាំភ្លើងបានឈ្លោះប្រកែកគ្នាជាមួយស្រ្តីម្នាក់ដែលជាសង្សានឹងគ្នា បន្ទាប់មករហូតឈានដល់ខាងបុរសបានយកកាំភ្លើងមួយដើម ម៉ាក៥៤ បាញ់ទៅលើនារីរងគ្រោះ មួយគ្រាប់ចំត្រង់ចំណុចបំពង់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចហើយបុរសដែលជាខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ចំក្បាលចំនួនមួយគ្រាប់ស្លាប់ភ្លាមៗតែម្តង រហូតឈានមកដល់វេលាម៉ោង១១ និង២៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ទើបបង្កឱ្យមានការផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងជំនាញ បានធ្វើកោសល្យវិច្ច័យ សពទាំង២នាក់ខាងលើ ដើម្បីស្វែងរកអត្តសញ្ញាណ រកក្រុមគ្រួសរមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិ