លោក នុត ពុធដារ៉ា នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រជាក់ស្តែង ចំនួន៩៩គ្រួសារ ក្នុងសង្កាត់កោះអន្លង់ចិន

0
73

កណ្តាល លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កោះអន្លង់ចិនក្រុងតាខ្មៅ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ រួមជាមួយអស់លោក លោកស្រី ក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រជាក់ស្តែង ចំនួន ៩៩គ្រួសារ នៅក្នុងភូមិទាំង០៤ របស់សង្កាត់កោះអន្លង់ចិន។

អំណោយដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងគ្រួសារនីមួយៗរួមមាន៖ អង្ករ  មី និងត្រីខ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត  ក៏បានឧបត្ថម្ភ មី ជូនដល់ក្រុមប្រឹក្សាសង្កាត់ ភូមិ យុវជន កម្លាំងនគរបាល និងប្រជាការពារតាមភូមិ សរុប ១៨៧កេស ផងដែរ

មតិ