លោក ឌី រ័ត្នខេមរុណ ដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់ ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ

0
70

ភ្នំពេញ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ នៅរសៀលថ្ងៃពុធ ២កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៥ ត្រូវនិងថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២១

ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ លោក ឌី  រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់នេះគឺរដ្ឋបាលខណ្ឌមានជ័យ និងធ្វើឡើងជាប្រចាំ ដើម្បីឲ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៍ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានបន្តទៀតដែរថា មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសអាចកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍បានទៀតផង និង ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយអំពីច្បាប់ និង ផលប៉ះពាល់ នានាដែលបណ្ដាលមកពីការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក

យើងត្រូវរៀបចំសណ្តាប់ធ្នាប់អោយបានល្អនៅតំបន់មួយចំនួន ដែរតែងតែកើតនៅបញ្ហា កកស្ទះជាប្រចាំនោះមានដូចជា  ផ្សារទីប្រជុំជន សាលារៀន និង តំបន់ស្មុគស្មាញនានា ក្នុងមូលដ្ឋាន ជាពិសេស តាមផ្សារក្រមួន ត្រូវហាមឃាត់ ការដាក់តាំងលក់ទំនិញឬឥវ៉ាន់នៅលើដងផ្លូវចិញ្ចើមផ្លូវ  ការចតយានយន្តគ្រប់ប្រភេទដែលធ្វើអោយមានការប៉ះពាល់ដល់ការធ្វើចរាចរប្រជាពលរដ្ឋលើផ្លូវសាធារណះថែមទៀតផងនោះ

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានបន្តទៀតដែរថា កន្លងមកនេះអាជ្ញាធរខណ្ឌសង្កាត់ ក្រោមការដឹកនាំ និងបញ្ជាផ្ទាលពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ  បានអោយគ្រប់សង្កាត់ទាំង៧  ត្រូវចុះណែនាំអប់រំ ដូចជា អ្នកលក់ដូរតាមចិញ្ចើមផ្លូវក៏ដូចជាអ្នករំលោភលើការ៉ូឡា យកធ្វើជាចំណតកម្មសិទ្ធ ឬជាកន្លែងលក់ដូរ របស់ខ្លួន នៅតាមផ្សារក្រមួន នានាក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ធ្វើអោយដូចភ្លៀងរលឹមផងដែរ

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានសង្កត់ធ្ងន់ថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ គឺសំដៅទៅលើ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខណ្ឌ និងត្រូវ ធានាអោយបានលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការកកស្ទះចរាចរ និង សុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ 

មតិ