បុគ្គលិកស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ត្រូវជនសង្ស័យមួយក្រុមឆក់កាបូបបានសម្រេចទាំងព្រឹកព្រលឹម និងធាក់ផ្តួលរងរបួស ជនរងគ្រោះបានត្រឹមដាក់ពាក្យបណ្តឹង

0
399

ភ្នំពេញ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់បានធ្វើសកម្មភាពឆក់កាបបូបពីនារី និងបានទាញប្រទាញប្រទងគ្នាទៅមក ហើយក្រុមជនសង្ស័យក៏បានធាក់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលរងរបួស និងយកកាបូបលុយគេចខ្លួនបាត់ដោយសុវត្ថិភាព នាវេលាម៉ោង៥នឹង៣០នាទី ព្រឹកព្រលឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ជិតស្តុបវិទ្យាល័យបឹងកេងកង ស្ថិតនៅក្នងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

នារីរងគ្រោះមានឈ្មោះ គឹម ស្រីពៅ អាយុឆ្នាំ៤០ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានមុខរបរជាបុគ្គលិកបម្រើការងារនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ផ្នែកបកប្រែភាសាសញ្ញា គរ ថ្លង់ ចំណែកសម្ភារៈដែលបាត់បង់រួមមាន៖ កាតATM ប័ណ្ណចាក់វ៉ាក់សាំង គ្រឿងអលង្ការ ទូរស័ព្ទដៃ២គ្រឿង ប្រាក់រៀល១៣ម៉ឺនរៀល  ប្រាក់ដុល្លារ៦០ដុល្លា រួមនឹងសម្ភារៈជាច្រើនទៀត។

ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុគាត់បានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះនៅម្តុំបឹងទំពុន បំណងទៅធ្វើការនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ដូចសពមួយដង ខណៈមកដល់ចំណុតកើតហេតុជិតស្តុបវិទ្យាល័យបឹងកេងកង ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក រួចបានធ្វើសកម្មឆក់កាបូបពីរូបគាត់ ហើយក៏បានប្រទាញប្រទងគ្នាដោយគាត់មិនព្រមឲ្យកាបូប ភ្លាមនោះស្រាប់តែជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកធាក់ផ្តួល បណ្តាលឲ្យដួលរងបួស រួចយកកាបូបគេចខ្លួនបាត់ស្រមោល

ក្រោយកើតហេតុនារីជនរងគ្រោះ បានត្រឹមតែខកចិត្តនិងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ តែប៉ុណ្ណោះ

មតិ