អគ្គិភ័យលេបត្របាក់ចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ក្នុងគំនរភ្លេីង

0
276

ភ្នំពេញ ៖ ចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវបានអគ្គិភ័យលេបត្របាក់ឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញរថយន្តអស់ជាច្រេីនគ្រឿង និងបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ក្នុងគំនរភ្លេីងយ៉ាងអណោចអធម័។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចចំណតរថយន្តក្រុងក្រុមហ៊ុនវីរៈប៊ុនថាំ ក្បែគល់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឮសូរសំលេងផ្ទុះចេញពីចំណតរថយន្តក្រុង ក្រុមហ៊ុនវីរៈប៊ុនថាំ ចេញផ្សែងមកក្រៅមានអណ្តាតភ្លើង ទើបប្រជាពលរដ្ឋ រួមទាំងបុគ្គលិកក្រុមហ៊ុន យកបំពុងពន្លត់អគ្គីភ័យជាច្រើនបំពុង មកបាញ់តែទប់ស្តាត់មិនបាន បង្កជាអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ទើបរាយការណ៍ទៅកម្លាំងការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យ ចេញរថយន្តពន្លត់អគ្គីភ័យ ដើម្បីអន្តរាគមន៍។

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តអស់ចំនួន៣៥គ្រឿង ក្នុងនោះមាន រថយន្តរបស់ ការិយាល័យ បង្ការ និង ពន្លត់អគ្គិភ័យចំនួន២១គ្រឿង រថយន្តរបស់ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង រថយន្តរបស់ទីក្រុងជ្រោយចង្វារចំនួន១០គ្រឿង និង រថយន្តរបស់ទីក្រុងអូឡាំព្យាចំនួន២គ្រឿង។

ចំពោះការខូចខាតក្នុងហេតុការណ៍អគ្គីភ័យនេះបានបំផ្លាញរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ចំនួន២៣គ្រឿងទាំងស្រុង និងបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់យ៉ាងអណោចអធម័ ។ ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គីភ័យនេះកម្លាំងប្រើរយះពេល២ម៉ោងជាង ទើបអគ្គីភ័យរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង៥ និង៥០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ។ ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចស្វែងរកអត្តសញ្ញាណ ឱ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះមូលកំពុងស្រាវជ្រាវបន្ត៕

មតិ