ហាមហេីយមិនស្តាប់ទាល់តែចុះចាប់ទេីបភ្ញាក់ខ្លួន​ ! ហាងយីហោ (កូន​ តី) ត្រូវអាជ្ញាធរខណ្ឌសែនសុខចុះបង្ក្រាបទាំងថ្ងៃ,

0
130

ភ្នំពេញ, ដឹងទេថាជំងឺកូវីដ-១៩ វាកាចសាហាវ បានឆក់ជីវិតមនុស្សដ៏ផុយស្រួយបំផុត ! ក្នុងមួយថ្ងៃៗឆ្លងស្ទើរមួយពាន់នាក់ , ស្លាប់ក្នុងមួយថ្ងៃៗរាប់សិបនាក់, ដូច្នេះប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ក្រុមគ្រូពេទ្យ, អាជ្ញាធរនិងសមត្ថកិច្ច, ពិតជាហត់នឿយបំផុត ! ផ្ទុយទៅវិញនៅតែមានប្រភេទក្រុមមនុស្សបំពានច្បាប់ ប្រមូលផ្ដុំគ្នាផឹកស៊ីសប្បាយអត់គិតអំពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នេះសោះ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការបើកលក់គ្រឿងស្រវឹងក្នុងវិធានរដ្ឋបាល ម្ចាស់ហាងនៅតែផ្គើន មនុស្សខ្លះនៅតែឌឺ ទីបំផុត ! គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខចុះបង្រ្កាបទីតាំងភោជនីយដ្ឋាន​មួយកន្លែង យីហោ កូន​ តី លួចបេីកទទួលភ្ញៀវឱ្យចូល​មកសេពគ្រឿងស្រវឹង​ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបទីតាំងភោជនីយដ្ឋាន​មួយកន្លែង យីហោ កូន​ តី ដែលលួចបេីកទទួលភ្ញៀវឱ្យចូល​មកសេពគ្រឿងស្រវឹង​ គឺជាការអនុវត្តផ្ទុយទៅនឹងលិខិតលេខ២៤៩​ /២១​ សសរ​ ចុះថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ របស់រដ្ឋបាលរាជធានីភ្នំពេញ​ ។ទីតាំងភោជនិីយដ្ឋានកូន តីនេះស្ថិតនៅតាមផ្លូវលំ ក្នុងភូមិពោងពាយ​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ​ ក្នុងនោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន​៩នាក់​នាំទៅកាន់​អធិការ​ដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បី​អនុវត្ត​តាម​នីតិវិធី៕

មតិ