កម្មករកម្មការិនីរោងចក្រចំនួន៣៥៤នាក់ត្រូវបានក្រុមគ្រូពេទ្យរកឃេីញវិជ្ជមាន៤នាក់ដែលពាក់ព័ន្ធនិងរោងចក្រជីជី

0
97

ភ្នំពេញ​៖​ ​នៅព្រឹកថ្ងៃ ទី ២៣ ខែកក្តដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័កចិត្តសម្តេចតេជោ (TYDA)បានសហការជាមួយក្រុមការងារសាលាសង្កាត់ចោមចៅទី៣​ ដឹកនាំដោយលោក​ វ៉ា​ សាវឿនចៅសង្កាត់​ បានចុះយកសំណាកកម្មករកម្មការិនីរោងចក្រដែលស្នាក់នៅបន្ទប់ក្នុងភូមិ​អង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ជាលេីកទី២​ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានចំនួន៤នាក់​ ក្នុងចំណោមមនុស្ស៣៥៤នាក់។

លោក វ៉ា សាវឿនចៅសង្កាត់​ចោមចៅ​ទី​៣ បានឱ្យដឹងថា​ កម្មករកម្មការិនីខាងលេីបានជាប់ពាក់ព័ន្ធជាមួយរោងចក្រជីជីដែលស្ថិតនៅផ្លូវជាតិលេខ៤​ មុខសាលាក្តីខ្មែរក្រហម​ ក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល​ ហេីយបានមកស្នាក់នៅបន្ទប់ជួល​ ក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

លោកបានបញ្ជាក់ថា​ កាលពីថ្ងៃទី០៧ កក្កដា ២០២១ក្រុ​មគ្រូពេទ្យបានចុះយកសំណាកជាលេីកទី១​ បានរងឃេីញអ្នកវិជ្ជមានចំនួន១០នាក់​ ក្នុងចំណោម១៣០នាក់។ រហូតមកដល់ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ ក្រុមគ្រូពេទ្យបានចុះយកសំណាកជាលេីកទី២​ ក៏រកឃេីញអ្នកវិជ្ជមានចំនួន៤នាក់បន្ថែមទៀត។

ក្នុងឱកាសនោះផងដែរលោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ សូមផ្តាំផ្ញេីរដល់បងប្អូនទាំងអស់សូមប្រុងប្រយត្ន័ ឱ្យបានខ្ពស់និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល រក្សារ៣កុំ៣ការពារទាំងអស់គ្នាដើម្បីជៀសផុតពីជំងឺកូវី១៩ ៕

មតិ