ឆក់កាបូបស្ពាយបានសម្រេច ទាំងព្រឹកព្រលឹមនៅលេីស្ពានអាកាសផ្សារដីហុយ

0
118

ភ្នំពេញ: កម្មការិនីរោងចក្រម្នាក់ ខណៈជិះម៉ូតូចេញពីផ្ទះបំណងទៅធ្វេីការក៏ត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់យកកាបូបស្ពាយ បានសម្រេចបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួសចំណែកជនសង្ស័យជិះម៉ូតូគេចខ្លួនទៅដោយ សុវត្ថិភាព ។
ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតលើស្ពាន អាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អ៊ុក ស្រីស្រស់ អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។

សម្ភារ:បាត់បង់មាន ទូរស័ព្ទអាយហ្វូន11Pro មួយគ្រឿង លុយខ្មែរ៨ម៉ឺនរៀល និង៣០ដុល្លារ ។

តាមប្រភព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឃ្លីច ពណ៌ក្រហម ពាក់ស្លាកលែខ ភ្នំពេញ 1HK-4582 ចេញពីផ្ទះបំណងទៅធ្វេីការដូចសពមួយដង​ ដោយធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកើតទៅលិច ឡើងស្ពានអាកាសផ្សារដីហុយ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យជិះម៉ូតូ មួយក្រុមមកធ្វើសកម្មភាព ឆក់កាបូបរបស់នាង ដែលស្ពាយចំហៀង បានសម្រេចហើយ គេចខ្លួនបាត់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងរាយការណ៍ជូនផ្នែកជំនាញ ចំណែកជនរងគ្រោះ ត្រូវដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យភ្លាមៗ ផងដែរ ៕

មតិ