នារីស្រស់ស្អាតវ័យក្មេងម្នាក់ បង្ហោះសារតាមបណ្តាញសង្គម សំណូមពរឱ្យអ្នកជិះម៉ូតូដឹកជញ្ជូនទំនិញកុំបើកលឿនពេក និងមានការប្រុងប្រយ័ត្ន ពិសេសគោរពច្បាប់ចរាចរណ៍ផង

0
552

ភ្នំពេញ បច្ចុប្បន្នសម័យបច្ចេកវិទ្យាកាន់តែទំនើប និងមានការជឿនលឿន ជាមួយគ្នានោះសេវាកម្មផ្សេងៗក៏មានការវិវត្តថ្មីសម្រាប់បម្រើជូនអតិថិជនផងដែរ មិនតែប៉ុណ្ណោះការដឹកជញ្ជូនទំនិញ ទាំងរបស់ប្រើប្រាស់ក៏ដូចជាម្ហូបអាហារកាន់តែងាយស្រួល ដោយមិនចាំបាច់ទៅដល់ទីកន្លែងនោះទេ គឺដឹកជូនដល់ទីកន្លែងតែម្តង ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួននោះដែរ ដែលតែងតែកើតមានឡើងបណ្តាលមកពីអ្នកដឹកជញ្ជូនមួយចំនួនតូច អាចនិយាយបានថាប្រញាប់ដឹករបស់របរឬឥវ៉ាន់ទៅឱ្យភ្ញៀវឬអតិថិជន ដែលតែងតែបង្កជាគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជាហូរហែរ

ក្នុងពេលថ្មីៗនេះ នារីស្រស់ស្អាតវ័យក្មេងម្នាក់ បង្ហោះសារតាមបណ្តាញសង្គម សំណូមពរឱ្យអ្នកជិះម៉ូតូដឹកជញ្ជូនទំនិញកុំបើកលឿនពេក និងមានការប្រុងប្រយ័ត្ន ពិសេសគោរពច្បាប់ចរាចរណ៍ផង ព្រោះថារថយន្តសេរីទំនើបរបស់គាត់ត្រូវបានក្រុមហ៊ុនដឹកជញ្ជូនបុកឬប៉ះពារជាច្រើនលើកច្រើនសារ ដោយគិតជាប្រាក់ក្នុងការជួសជុលវិញក៏មិនតិចប៉ុន្មានដែរ អាខោនហ្វេសប៊ុក ដែលមានឈ្មោះថា Srey Nex Su បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថាស្នាដៃបង Foodpanda ជិះក្នុងបុរីលឿនដូចហោះ មកបុកហើយបានអីសង ក្រៅពីហាមាត់សុំទោសនឹង ដូចជារាល់ថ្ងៃនឹងក៏ចឹងដែរ តាមផ្លូវជួបតែញឹក បើកលឿនៗ ស្តុបក៏មិនឈប់ដែរ ខ្ញុំសំណូមពរបងៗអ្នកដឹកជញ្ជូន សូមមេត្តាបើកយឺតៗតិចទៅ ខ្ញុំសុំខ្លាចពួកបងហើយ កន្លងមកក៏មានប្រជាពលរដ្ធនិងអ្នកលេងតាមបណ្តាញសង្គម ក៏បានបញ្ចេញមតិរិះគន់អ្នកដឹកជញ្ជូនឥវ៉ាននេះផងដែរ គឺបើកបរលឿងៗគ្មានការប្រុងប្រយ័ត្ន ណាមួយជិះម៉ូតូបណ្តើរកាន់ទូរស័ព្ទជាប់ដៃ ដែលតែងតែបង្កជាគ្រោះថ្នាក់

  នេះជាសារមួយក្នុងការក្រើនរំលឹកក៏ដូចជាសំណូមពរដល់អ្នកដឹកជញ្ជូន ដែលជិះឬបើកបរលើដងផ្លូវ ឱ្យមានការប្រុងប្រយ័ត្នកុំបើកបរលឿន និងគោរពច្បាប់ចរាចរណ៍ ព្រោះថានៅពេលកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ឬប៉ះពារបុករថយន្តគេសេរីទំនើបម្តងៗ គេសង្កេតឃើញថាគ្មានអ្វីសងនោះទេ មានតែពាក្យសុំទោសនិងលើកដៃអង្វរគេតែប៉ុណ្ណោះ ចំណែកម្ចាស់រថយន្តបានត្រឹមតែអាណិត និងស្តាយរបស់ដែលខូចខាតនិងយករថយន្តទៅជួសជុលចេញលុយដោយខ្លួនឯង

មតិ