ភោជនីយដ្ឋាន ហ្គោល ផ្គេីននិងការណែនាំរបស់ក្រសួងសុខាភិបាលលួចបេីកខារ៉ាអូខេទទួលភ្ញៀវត្រូវសមត្ថកិច្ចចុះបិទ

0
119

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការខណ្ឌសែនសុខចុះធ្វេីការបិទហាងខារ៉ាអូខេ​ មួយកន្លែងយីហោ ហ្គោល នៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ឃាត់ខ្លួនមនុស្សប្រុសស្រី២៦នាក់និងដកហូតបានម៉ូតូជាច្រើនគ្រឿង។

ប្រត្តិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង១២យប់​រំលងឈានចូល ថថ្ងៃទី០៨ខែកក្តដាឆ្នាំ​២០២១​ ក្រោយពីបានបេីកទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គេីននិងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី​ ភ្នំពេញមិនខ្លាចការឆ្លងជំងឺកូវីដ១៩​ ។

​ ការចុះបង្ក្ត្រាបនេះដោយទីតាំងហាងខារ៉ាអូខេ​ យីហោ​ ហ្គោលខាងលេីលួចបេីកទទួលភ្ញៀវជាច្រេីនចូលច្រៀងលេងយ៉ាងសប្បាយដោយមិនខ្លាចការឆ្លងជំងឺកូវីដ១៩​ និងផ្គេីនសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទេី​បកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបបិទហាងជាបណ្ណោះអាសន្ន។

សមត្ថកិច្ចបានបញ្ជាក់ថា​ ក្នុងប្រតិបត្តិការ​ខាងលេីនេះកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ ក្នុងនោះមានស្រី១៣នាក់​រួមនិងម៉ូតូជាច្រើនគ្រឿងផងដែរ ដោយនាំយកទៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តទៅតាមនិតិវិធីច្បាប់៕

មតិ