មុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
115

ភ្នំពេញ: កម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យ៤នាក់ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិមានតម្លៃប្រជាពលរដ្ឋយ៉ាងសកម្មលេីដងផ្លូវកន្លងមក។

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ផាត មិថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរប៉ះកង់ ស្នាក់ភូមិតាងួន សង្កាត់កាកាបទី១។

ទី២ឈ្មោះ ចាន់ វឌ្ឍនវិបុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅខណ្ឌឬស្សីកែវ។

ទី៣ឈ្មោះ ចំរើន ថុនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដក៏ ស្នាក់នៅភូមិតំណាក់ ខណ្ឌសែនសុខ។

ទី៤ឈ្មោះ ភឿន សុភ័ក្រដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

សម្ភារដកហូតមាន ម៉ូតូស្កុបពីពណ៍ក្រហមស៊េរីឆ្នាំ២០១៩ ស្លាកលេខភ្នំពេញ 1EH-6580 និងស្កុបពីពណ៍ខៀវ ស៊េរី២០២០ ស្លាកលេខភ្នំពេញ 1II-2348។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ដោយកម្លាំងប៉ុស្តិ៍នគរបាលកាកាបទី១ កំពុងធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានស្របពេលនោះស្រាប់តែឃើញជនសង្ស័យខាងលើកំពុងរៀបចំធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពេលឃើញសមត្ថកិច្ចជនសង្ស័យព្យាយាមជិះម៉ូតូគេចតែត្រូវបានសមត្ថកិច្ចដេញធ្វើការឃាត់ខ្លួនបានភ្លាមៗយកមកសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី ១ តែម្ដង។
ក្រោយពីធ្វើការឃាត់ខ្លួនរួចជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនលើកមកហើយនិងបម្រុងធ្វើសកម្មភាពឆក់ទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៤ត្រូវបានកម្លាំងប៉ុស្តិ៍មូលដ្ឋាននគរបាលកាកាបទី១កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី៕

មតិ