អ្នកស្រុកបាទីបេីមិនមានការចាំបាច់សូមកុំទៅអង្គុយលេងនៅដីវាលកន្លែងស្ងាត់ប្រយ័ត្នអស់លុយ

0
2127

តាកែវ៖​ ប្រជាពលរដ្ឋបានដាក់ចង្ងល់ទៅលេីកម្លាំង សមត្ថកិច្ចឃុំចំបក់​ ដែលឃាត់ខ្លួនយុវជនមួយក្រុមបញ្ជូនទៅ​ អធិការ​ ស្រុកបាទី​ ខេត្តតាកែវ​ យកទៅឃុំឃាំង​ រួចហៅឪពុកម្តាយទៅបង់ជាថវិការដេីម្បីជាថ្នូររំដោះកូនឱ្យមានសេរីភាពឡេីងវិញ​ តេីនេះជាគោលការថ្មីរឺយ៉ាង?

ជាក់ស្តែង​ នៅល្ងាចថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០២១​ នៅគល់ស្ពានដេីមកកោះ​ ភូមិត្រពាំងប្រិយ៍​ ឃុំចំបក់​ ស្រុកបាទី​ ខេត្តតាកែវ​ មានយុវជន៧នាក់​ បានអង្គុយផឹកស៊ីលេងនៅកន្លែងកញ្ចុះដីឡូត៍មួយកន្លែង​ ស្រាប់តែមាននាយរងប៉ុស្តិ៍ចំបក់ម្នាក់មកសួរនាំ​ ថា​ តេីនរណាបង្ហោះម៉ូតូមុននេះ​? បន្ទាប់មកក៏ហៅកម្លាំងយករថយន្តមកដឹក​ យកទៅអធិការស្រុកបាទីបាត់ទៅ​ដោយធ្វេីការឃុំយុវជនទាំងនោះមួយយប់​ លុះព្រឹកឡេីងទេីបខលហៅឪពុកម្តាយមកសម្របសម្រួលនិងពិន័យជាទឹកប្រាក់ដេីម្បីរំដោះកូនឱ្យមានសេរីភាពវិញ។

បេីតាមការបង្ហេីបពីក្រួសារក្មេងៗមួយចំនួនបានប្រាប់ថា​ គ្រាដែលគាត់ទៅធ្វេីការធានាកូនចេញមកវិញកម្លាំងនគរបាលស្រុកបានសួរថាតេីមានប្រាក់ប៉ុន្មានដេីម្បីធានាកូនចេញ? ដោយឡែកភាគីខាងម្តាយយុវជនខាងលេីមានលទ្ធភាពត្រឹម៣០ម៉ឺនរៀលតែខាងសមត្ថកិច្ចមិនព្រមដោយទាមទារ៧០ម៉ឺនរៀល​ តែដោយសារគ្មានលទ្ធភាពក៏សម្រួលត្រឹម៥០ម៉ឺនរៀលដេីម្បីសម្រួលចេញមកវិញ។

 

ពាក់ព័ន្ធបញ្ហាខាងលេីនេះ​ក្រុមការងារយេីង​ បានទាក់ទងទៅលោក​ វិរសេនីយ៍ឯក​ ឆាយកែវមុន្នី​ អធិការស្រុកបាទី​ តាមប្រព័ន្ធតេឡេក្រាម​ លោកបានឱ្យដឹងថា​ ការដែលឃាត់ខ្លួនយុវជនខាងលេីមិនត្រូវឱ្យបង់ជាប្រាក់ដេីម្បីជាថ្នូររំដោះក្មេងៗមកវិញនោះទេដោយគ្រាន់តែធ្វេីកិច្ចសន្យាអប់រំរួចឱទៅផ្ទះវិញ​ ហេីយពាក់ព័ន្ធករណីខាងលេីនេះលោកនិងធ្វេីការសេីបអង្កេតទៅលេីមន្ត្រីក្រោមឱវ៉ាទគាត់បេីមានរឿងនពិតមែន។
សង្ឃឹមថា​ លោកអធិការស្រុកបាទីនិងអាចដោះស្រាយករណីនេះបានល្អ​ដេីម្បីជាគំរូដល់កម្លាំងនគរបាលដដៃទៀត​ មិនគាបសង្កត់ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

មតិ