ទីតាំងសង្វៀនបញ្ជល់មាន់ដ៏ធំមួយនៅផ្លូវរថភ្លេីងសង្កាត់កាកា​បទី១ត្រូវបានសមត្ថកិច្ចបង្ក្រាប

0
141

ភ្នំពេញ​៖​ ទីតាំងសង្វៀនបញ្ចល់មាន់ដ៏ធំមួយល្បីដល់អ្នកញៀនល្បែងបញ្ចល់មាន់ក្នុងរាជធានីខេត្តមកលេងភ្លក់ទឹកភ្លក់ដីមានអ្នកចាញ់និងឈ្នះក្នុងមួយថ្ងៃៗរាល់លានរៀលត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីរសៀល​ ថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២១​ នៅចំណុចផ្ទះជួលមួយកន្លែងជាប់ផ្លូវរថភ្លេីង​ ភូមិប៉ប្រកខាងជេីង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។

ប្រជាពលរដ្ឋបានបង្ហេីបថា កន្លងមកក្រុមអ្នកល្បែងបញ្ជល់មាន់ទាំងនោះយកដេីមអំពិលទឹកបារាំងធ្វេីជាជម្រក​ តែពេលនេះបានផ្លាស់ប្តូរដោយលេងខាងក្រោយផ្ទះវិញតែមិនឆ្ងាយពីគ្នាទេ​ ​ ទីតាំងខាងលេី​ មានទាំងការបញ្ជល់មាន់តាមអនឡាញ​ និងសង្វៀនចាប់មាន់បញ្ជល់ទៀតផង​ មិនត្រឹមតែប៉ុណ្ណោះ​ ក៏មានស្ត្រីម្នាក់បានចាំមេីលផ្លូវអោយ​ ហេីយក៏ជាម្ចាស់ទីតាំងដែរ។

ក្នុងមួយថ្ងៃៗគេសង្កេតឃេីញថា​ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់នេះបានមកជាហូហែយ៉ាងច្រេីនកោះករដូចដង្ហែបុណ្យកឋិនទានដោយមិនខ្លាចការឆ្លងជំងឺកូវីដ១៩សោះ។

​ ក្រោយពីបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនបានចេញផ្សាយ​ ស្រាប់តែនៅថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២១នេះកម្លាំងនគរបាលបានចុះបង្ក្រាបតែម្តងជាលទ្ធផលចាប់បានម៉ូតូចំនួន៣គ្រឿងមាន់ជល់៣ក្បាល​ ចំណែកអ្នកញៀនល្បែងទាំងនោះរត់គេចខ្លួនអស់៕

មតិ