រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៣៩អង្គ នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ

0
123

ភ្នំពេញ÷ក្រុមគ្រូពេទ្យបានពិនិត្យសំណាកព្រះសង្ឃ,យាយជី,តាជី,សិស្ស, និស្សិត សរុប៣៧៣អង្គនាក់ នៅ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ។

បន្ទាប់មករកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន ៣៩អង្គ នៅ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អ្នកវិជ្ជមានកូវីដ១៩ សរុប៣៩អង្គ ក្នុងនោះ មានព្រះសង្ឈ២២អង្គ , តាជីយាយជី ០៣នាក់ , និស្សិតស្នាក់នៅក្នុងវត្ត ០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត ១២នាក់ ។

ក្រោយពិនិត្យឃើញមានវិជ្ជមានកូវីដ១៩ហើយនោះ ព្រះសង្ឈ និងអ្នកពាក់ព័ន្ធទាំង៣៩អង្គត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅកាន់កន្លែងសម្រាកព្យាបាល ។

ដោយឡែក ព្រះសង្ឈ និងអ្នកដែលឆ្លងកាត់ការតេស្តិ៍សំណាកហើយមិនមានវិជ្ជមានកូវីដ១៩នោះ គឺតម្រូវអោយធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ នៅក្នុងវត្ត ៕

មតិ