គួរឲ្យអាសូរ ! បុរសជាជាងផ្សាដែកម្នាក់ ធ្លាក់ពីលើអាគារខុនដូរ ស្លាប់យ៉ាងអាណោចអាធម៌នៅសង្កាត់បឹងកេងកងទី៣

0
224

ភ្នំពេញ៖បុរសជាជាងផ្សាដែកម្នាក់ ធ្លាក់ពីលើអាគារខុនដូរជាន់ទី៦ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២១នៅចំណុចផ្លូវលេខ៣៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ

ជនរងគ្រោះ មានឈ្មោះ សែន វិបុល  ភេទប្រុស មានអាយុ២០ឆ្នាំជាង ជាជនជាតិខ្មែរ។

ប្រភពព័ត៍មានពីសមត្ថកិច្ច បានបញ្ជាក់ថាករណីខាងលើនេះយោងតាមការបញ្ជាក់សន្តិសុខដែរយាមនៅកន្លែងកើតហេតុខាងលើគាត់ឃើញបុរសម្នាក់ជាជាងផ្សារដែក ខាងលើបានឡើងទៅ ផ្សារដែក មិនដឹងយ៉ាងមិចស្រាប់តែ បានធ្លាក់ពីលើ អាគារខុនដូរដែរទើបនិងធ្វើ ជាន់ទី៦ ចុះមកក្រោមបណ្ដាលអោយស្លាប់នៅនិងកន្លែងកើតហេតុ ភ្លាមៗនោះសន្តិសុខយាមនៅ អាគារខុនដូរខាលើក៏បានរត់ទៅប្រាប់សមត្ថកិច្ចមូលដ្នានថាជនរងគ្រោះខាងលើបាន បានធ្លាក់ពីលើ អាគារខុនដូរ ខាងលើស្លាប់បាត់ទៅហើយ។

បើតាមនគរបាលបានបញ្ជាក់ថាពិតប្រាកដជាមានបុរសជា ផ្សារដែកម្នាក់ ស្លាប់ ខាងលើមែនទើបចុះមកត្រួតពិនិត្យនិងសហការជាមួយការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ  តាមសន្និដ្ឋានរបស់លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរត្ន័គ្រួពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើ អាគារខុនដូរ ពិតប្រាកកមែន។

រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី

មតិ