លោក នុត ពុធដារ៉ា ចុះសំណេះសំណាល និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមគ្រូពេទ្យ និងកម្លាំងនគរបាលប្រចាំការ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ក្នុងស្រុកល្វាឯម

0
65

កណ្តាល លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាន អនុប្រធានមន្ទីរ ប្រធានអង្គភាពលទ្ធកម្ម ទីចាត់ការរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានធ្វើពិធីសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលស្រុកល្វាឯម និងកម្លាំងនគរបាលប្រចាំការនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុង ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩  នៅក្នុងស្រុកល្វាឯម សរុប ចំនួន ៦៩នាក់។

លោក នុត ពុធដារ៉ា បានធ្វើការកោតសរសើរ និងថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រស្រុកល្វាឯម របស់ក្រុមគ្រូពេទ្យ និងមន្ត្រីប្រចាំការទាំងអស់។

ក្នុងឱកាសនោះ បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ  ចំនួន ៦០នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា១៥០.០០០រៀល និងកម្លាំងនគរបាលប្រចាំការ ចំនួន ០៩នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា១០០.០០០រៀលផងដែរ

មតិ