កាច់សោរកម៉ូតូអ្នកជិតខាងបានហេីយតែរត់ឡេីងទៅយកខោអាវចុះមកវិញម្ចាស់ក្របួចជាប់

0
94

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទសួរនាំក្រោយពីធ្វេីសកម្មភាពកាច់សោរកម៉ូតូអ្នកជួលបន្ទប់ជិតគ្នាបានសម្រេចហេីយរត់ឡេីងទៅយកការបូបខោអាវនៅជាន់ទី២ចុះមកវិញបម្រុងជិះចេញទៅត្រូវម្ចាស់មកទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ចពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី​ ៩​ ខែមិថុនា​ ឆ្នាំ២០២១​ នៅ​ភូមិ​ព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនសង្ស័យឈ្មោះ​ ចែម​ នាង​ ភេទប្រុសអាយុ៤០ឆ្នាំ​ មុខរបរមិនពិតប្រកដ​ ស្នាក់បន្ទប់ជួលកន្លែងកេីតហេតុ​ មានស្រុកកំណេីតនៅស្រុកសំរោង​ ខេត្តតាកែវ។

​ តាមសម្តីជនសង្ស័យបានសារភាពថា​ ដោយសារតែគ្មានលុយបង់ថ្លៃផ្ទះជួលទេីបម្ចាស់ផ្ទះដេញលែងឱ្យស្នាក់នៅ​ ដោយគ្មានលុយជិះរថយន្តឈ្នួលទៅស្រុកកំណេីត​ ទេីបបែកគំនិតឃេីញម៉ូតូអ្នកជួលបន្ទប់ជិតគ្នាម៉ាកnex ពណ៌ទឹកក្រូចលាយស​ ពាក់ស្លាកលេខភ្នំពេញ1HT 3367 ចតនៅមុខបន្ទប់ជួល​ ដោយម្ចាស់នៅខាងក្នុងបន្ទប់​ ឃេីញឱកាសល្អក៏យកដែកចុងស្រួចមកកាច់សោរកបំបែកគ្រាប់​ តែម្តង។
​ ជនសង្ស័យបន្តថា​ ពេលដែលធ្វេីសកម្មភាពបានសម្រេចហេីយ​ ខ្លួនក៏ឡេីងទៅបន្ទប់ខ្លួនវិញដែលនៅជាន់ទី២ដេីម្បីយកការបូបខោអាវ​ ។ លុះពេលចុះមកវិញគ្រាន់តែបោះជេីងឡេីងបញ្ឆះម៉ូតូបម្រុងជិះចេញទៅស្រាប់តែម្ចាស់មកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង។

​ បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមផ្លូវច្បាប់​ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញ៕

មតិ