បែបក្រុមហ៊ុនសាប់បន្ត រត់ចោលអស់ហើយ! បានជាក្រុមហ៊ុនអុីលសុង និងក្រុមហ៊ុនហាន់សុីញ អត់ដំណើរស្ថាបនាផ្លូវជាតិលេខ៥ តាមផែនការ ?

0
77

ខេត្តកំពង់ឆ្នាំង+ខេត្តពោធិ៍សាត់, ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនទំនិញលើកំណាត់ផ្លូវជាតិលេខ៥ ពីចំណុចខេត្តកំពង់ឆ្នាំង ដល់ខេត្តពោធិ៍សាត់ ម្នាក់ៗរអ៊ូរទាំ បញ្ចេញនូវទស្សនៈចម្ងល់ថា, ហេតុអីក៏គ្មានដំណើរស្ថាបនាអោយជាប់លាប់ ម្តងឃើញធ្វើ ម្តងស្ងាត់ជ្រងំ ម្តងឃើញចម្ងាយដីរាប់សិបគីឡូម៉ែត្រ ទើបឃើញមានដំណើរម្តងម្កាល។ ការយឺតយ៉ាវនេះ ពិតជាបង្កផលលំបាកក្នុងការធ្វើដំណើរ ទាំងម៉ូតូ ឡាន រហូតដល់អ្នកខ្លះចេញពីភ្នំពេញទៅខេត្តបាត់ដំបង បង្ខំចិត្តបើកតាមផ្លូវជាតិលេខ៦ ឆ្លងកាត់ខេត្តកណ្តាល កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ដែលមានចម្ងាយដីរាប់រយគីឡូម៉ែត្រត្រូវលើសនោះ។
បើតាមការសង្ស័យដែលក្រុមហ៊ុនអុីលសុង និងក្រុមហ៊ុនហាន់ មិនដំណើរក្នុងពេលបច្ចុប្បន្ននេះ ក៏ដូចជាកន្លងមក អាចក្រុមហ៊ុនសាប់បន្ត(ម៉ៅការ)រត់អស់ ខណ:ម៉ៅការបន្តមានតំលៃទាបពេក?
សូមបញ្ជាក់ថា, បច្ចុប្បន្ននេះ ការធ្វើដំណើរកាន់តែលំបាកខ្លាំងបំផុត ស្របពេល ទី១-ជារដូវភ្លៀងធ្លាក់ កាលណាមិនដំណើរ ហើយផ្លូវទុកចោល បង្កើតអោយមានជាជង្ហុកៗ សំបុកមាន់ ច្រើនកន្លែង ក្នុងដីរាប់រយគីឡូម៉ែត្រ ដែលជាផលលំបាកដល់
ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និយាយក្នុងតថភាព ជាក់ស្តែង បើស្ត្រីមានផ្ទៃពោះវិញ អាចមានបញ្ហាប៉ះពាល់ដល់សុខភាព ទាំងកូន ទាំងម្តាយ បើមានជង្ហុកច្រើន សំបុកមាន់ច្រើនយ៉ាងនេះ។
ទី២-អ្វីជាចំងល់របស់មន្ត្រីខ្លះ ក៏លើកជាកម្មវត្ថុមកថា, ហេតុអី ក្រុមហ៊ុនទាំង២ខាងលើ ក្រសួងនៅតែបន្តអោយចូលរួមដេញថ្លៃជាបន្តបន្ទាប់ ដែលទម្លាប់ដេញថ្លៃដាក់តម្លៃទាប ខណៈខ្លួនខ្វះខាតគ្រឿងចក្រ ហើយសង្ឃឹមលើការម៉ៅការបន្តនោះ ?
ទី៣- ជាពិសេស ក្រុមហ៊ុន ហាន់សុីញ និយាយជារួម ខាងក្រសួងសាធារណការ និងដឹកជញ្ជូន ដឹងហើយថា ធ្លាប់ធ្វើផ្លូវនៅ ផ្លូវជាតិ លេខ២១ ផ្លូវលេខជាតិ២ និង ផ្លូវជាតិលេខ៥ កំពុងតែត្រដរខ្យល់បំផុត ក្នុងចម្ងាយដីពីខេត្តកំពង់ឆ្នាំង ដល់ចំណុចធ្លាម្អម ខេត្តពោធិ៍សាត់ យូរឆ្នាំហើយ ឃើញតែក្រុមហ៊ុនសាប់បន្តរត់ចោលរហូត។
ប្រជាពលរដ្ឋសំណូមពរដល់ខាងក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាជួយពន្លឿនអោយក្រុមហ៊ុនសាងសង់លើកំណាត់ផ្លូវជាតិលេខ៥ ពីកំពង់ឆ្នាំង-ពោធិ៍សាត់ មេត្តាដំណើរការផង !
ប្រជាពលរដ្ឋបានលើកឡើងទៀតថា,  ការស្ថាបនាបង្ហាញពីភាពរអាក់រអួល(យឺតបំផុត) គឺចាប់ពីចំណុចខេត្តកំពង់ឆ្នាំង ដល់ធ្លារម្អម ខេត្តពោធិ៍សាត់ និងពីធ្លាមម្អម ដល់ទីរួមខេត្តពោធិ៍សាត់។ ដូច្នេះពួកគាត់សំណូមពរអោយខាងក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាជួយជម្រុញ ពន្លឿន អោយក្រុមហ៊ុនស្ថាបនាសាងសង់នោះ បានដំណើរដូចគេផង ខណៈផ្លូវជាតិលេខ៥ នេះ មានកន្លែងផ្សេងក្រុមហ៊ុនដំណើរការជាប្រចាំ មានគ្រឿងចក្រ ឡាន បុគ្គលិកកម្មករ ធ្វើការរាល់ថ្ងៃ។ ខុសអីតែពីខេត្តកំពង់ឆ្នាំង ដល់ខេត្តពោធិ៍សាត់ សឹងតែអត់ដំណើរការ។
ថ្មីៗនេះក្រុមហ៊ុនអុីសុង ដេញថ្លៃបានទៀតផ្លូវនៅខេត្តកោះកុង ដាក់តំលៃទាបជាងរហូតដល់ជិត១០លានដុល្លារ។
ក្នុងករណីដែល ក្រុមហ៊ុនអុីលសុង និងក្រុមហ៊ុនហាន់សុីញ អត់ដំណើរស្ថាបនាផ្លូវជាតិលេខ៥ តាមផែនការ កន្លងទៅលោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែលើកឡើងថា ក្រុមហ៊ុនអុីលសុង និងក្រុមហ៊ុនហាន់សុីញ ដំណើរការធម្មតារហូត ទោះជាបង្ហាញរូបអោយឃើញផ្ទាល់ក៏ដោយតាមប្រព័ន្ធ Telegram នោះក៏ដោយ ។ ជុំវិញករណីនេះដែរ​ លោក​ គង់ វិមាន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានថ្លែង​ប្រាប់អ្នកសារព័ត៍មាននៅព្រឹកថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ​២០២១នេះថា៖​ ក្រែងយេីងជិះកាត់ចំពេលកន្លែងដែលគេមិនធ្វេី​ ហេីយ​ចំពោះ​ការសាងសងផ្លូវជាតិលេខ៥នេះ​ គឺមិនទាន់ចប់សព្វគ្រប់នៅដំណេីរការធម្មតា​ មិនមានការផ្អាកនោះទេ​ ប្រហែលជាយឺតពេល​ ដោយសារវាមានកំណាត់ផ្លូវរកគេ​ ហេីយយេីងមានកម្លាំងឯណាទៅធ្វេីដាក់រាយពេញផ្លូវនោះ​ យេីងមានផែនការក្នុងការធ្វេីរៀបចំចាក់ដី​ និងស្រទាប់​ ដូច្នេះ​គឺមិនមានការផ្អាកនោះទេ៕

មតិ