សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួនមនុស្សប្រុសស្រីជិត ៥០នាក់ធ្វេីការអប់រំ

0
134

បាត់ដំបង៖ មនុស្សប្រុសស្រីជិត៥០នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបង្ក្រាបនិងឃាត់ខ្លួនយកទៅធ្វេីការអប់រំពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា យុទ្ធនាការលើករណីបង្ក្រាបខាងលើនេះដែរធ្វើឡើងនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រជុំវិញស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយក្រោមកិច្ចសហការរវាងកម្លាំងអន្តរាគមន៍ និងកម្លាំ​ង​ប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានបង្ក្រាបហាមឃាត់ និងអប់រំណែនាំដល់ប្រជាពលរដ្ឋជាច្រើនរហូតចំនួន ៤៥នាក់ ខណ:ពួកគាត់ឆ្លៀតឱកាសប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង​នៅក្នុងមូលដ្ឋានដោយមិនបានចូលរួមចំណែករក្សាគម្លាត ឬការពារនូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ឡើយ។

លោកវរសេនីយ៍​ទោ​ ទឹម​ វិច្ឆ័យ ​អធិការនគរបាលស្រុកសំពៅលូនបានឲ្យដឹងថា÷ ប្រតិបត្តិការខាងលើនេះដែរកម្លាំងជំនាញបានឃាត់ខ្លួនអ្នកលេងនៅនឹងទីតាំងប្រព្រឹត្តរួចប្រើប្រាស់វិធានការអប់រំណែនាំឲ្យឈប់ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងជាអំពើផ្ទុយនឹងច្បាប់រដ្ឋ ក៏ដូចជាផ្ទុយនិងវិធានការទប់ស្កាត់នូវជំងឺកូវីដ-១៩របស់រាជរដ្ឋាបាលផងដែរ។

ការចុះអនុវត្តច្បាប់ខាងលើនេះកម្លាំងសមត្ថកិច្ចបានទប់ស្កាត់ និងហាមឃាត់លើគោលដៅចំនួន ០៨ កន្លែងផ្សេងគ្នាសរុបនាំខ្លួនអ្នក​លេង​ចំនួន ៤៥នាក់ភាគច្រើនជាស្ត្រី ហើយតម្រូវឲ្យធ្វើកិច្ចសន្យានៅហ្នឹងកន្លែងឲ្យឈប់ប្រមូលជួបជុំគ្នាច្រើន ពិសេសក្នុងដំណាក់កាលប្រទេសកំពុងជួបវិបត្តិរីករាលដាលនូវជំងឺកូវីដ-១៩ ដោយចាំបាច់ត្រូវចូលរួមអនុវត្តជាមួយវិធានការ ៣ការពារ ៣កុំឲ្យបានម៉ឺងម៉ាត់៕

មតិ