លោកចេង មុនីរ៉ា លើកទឹកចិត្តដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលបានខិតខំបម្រើការងារក្នុងមូលដ្ឋាន

0
87

ភ្នំពេញ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានជួបសំណេះសំណាលនិងចែកអំណោយដល់កងកម្លាំងសណ្តាប់ខណ្ឌជាង៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម ថវិកា ៥ម៉ឺនរៀល

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានកោតសរសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារពង្រឹងសន្តិសុខ  ចុះរៀបចំសណ្តាប់ធ្នាប់  សម្អាត់បរិស្ថាន អនាម័យ សម្រួលចរាចរ  និងចូលរួមសហការអនុវត្តច្បាប់ចរាចរ  ត្រួតពិនិត្យអាវុធជាតិផ្ទុះ 

     

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកម្លាំង សណ្តាប់ខណ្ឌត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ  បន្តអនុវត្តការងារពង្រឹងសន្តិសុខ  ចុះរៀបចំសណ្តាប់ធ្នាប់  បរិស្ថានអនាម័យ អោយប្រសើរឡើងថែមទៀត  ជាពិសេសក្នុងពេលដែលជីងឺ កូវីដ១៩ កំពុងតែគំរាម កំហែងសុខភាពប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ   ដូច្នេះសូមអោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌត្រូវចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌ  ការពារសន្តិសុខ សណ្តាប់ នៅតាមគោលដៅនិងផ្លាស់ប្តូវេនគ្នាប្រចាំការជាពិសេសហាមដាច់ខាតពាក់ព័ន្ធនិងគ្រឿងញៀន បើមានកម្លាំងណាម្នាក់ជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនហើយមិនអត់ឱនអោយដាច់ខាត

មតិ