កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦១៦នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ៧៥៣នាក់

0
72

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៣១ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៦១៦នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៣១នាក់។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៣០ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៧៥៣នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣ម៉ឺន៧១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ម៉ឺន៣ពាន់៣៨៩នាក់   ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៦នាក់ ដែលនាំឲ្យកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២២០នាក់ហើយ។

មតិ