សសយក បើកកិច្ចប្រជុំស្ដីពី “លទ្ធផលការចូលរួមនៃយុទ្ធនាការអប់រំផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងការីករាលដាលនៃជំងឺកូវីដ១៩ ការសម្របសម្រួលការចាក់វ៉ាក់សាំង និងការផ្ដល់ជំនួយសង្គមបន្ទាន់ជូនជនងាយរងគ្រោះ នៅរាជធានីភ្នំពេញ”

0
136

ដូចការគ្រោងទុក សហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំស្ដីពីលទ្ធផលការចូលរួមនៃយុទ្ធនាការអប់រំផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងការីករាលដាលនៃជំងឺកូវីដ១៩ ការសម្របសម្រួលការចាក់វ៉ាក់សាំង និងការផ្ដល់ជំនួយសង្គមបន្ទាន់ជូនជនងាយរងគ្រោះនៅរាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន .... និងដោយមានការចូលរួមពីលោក សាយ សំអាល់អនុប្រធាន និងជាប្រធានស.... រាជធានីភ្នំពេញ សមាជិក សមាជិកា នៅស .... វិស័យ និងស.... នៅតាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

ផ្តើមដំបូង ប្រធានអង្គប្រជុំបានថ្លែងកោតសរសើរដល់សមាជិក សមាជិកា ....​ ទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ តាំងពីចាប់ផ្តើមការផ្ទុះឡើងនៃជំងឺនេះ និងជាពិសេស សមាជិក សមាជិការាជធានីភ្នំពេញ និងវិស័យ ដែលបានខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងដំណាក់កាលចុងក្រោយដែលភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាលត្រូវបានបិទខ្ទប់។

ក្នុងរបាយការណ៍ជូនអង្គប្រជុំ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ជំនួយរបស់ស.... ត្រូវបានបែងចែកទៅដល់បងប្អូនគ្រប់មជ្ឈដ្ឋានរួមមាន សមាជិក សមាជិការបស់យើង ប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ។ ទន្ទឹមនឹងនោះ វត្តមានរបស់សមាជិក សមាជិកា .... នៅតាមបណ្តាទីតាំងនានា ដូចជាកន្លែងចាក់វ៉ាក់សាំង ទីតាំងយកសំណាកជាដើម ត្រូវបានទទួលស្គាល់ពីសមត្ថភាព និងភាពម្ចាស់ការ ដោយអាជ្ញាធរដែលបំពេញការងារនៅទីនោះ

ជាការចូលរួម .... មូលដ្ឋានបានលើកឡើងចំណុចខ្លាំងរបស់ក្រុមការងារ ដែលនោះគឺការគិតគូរដល់សុវត្ថិភាពជាចម្បងចំពោះសមាជិក សមាជិការបស់ខ្លួន ដែលត្រូវចុះផ្ទាល់នៅតាមទីតាំងដែលមានហានិភ័យ។

ឆ្លងតាមការរាយការណ៍ពីបទពិសោធន៍ការងារចូលរួមកន្លងមករបស់ខណ្ឌ និងវិស័យលើការងារប្រយុទ្ធនឹងជំងឺកូវីដ ១៩ នេះ យើងសង្កេតឃើញថា នៅដំណាក់កាលចុងក្រោយនេះ ការឆ្លងរាលដាលក្រោយផ្ទុះព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈនេះ មានការឆ្លងលឿន ដែលទាមទារឱ្យសមាជិក សមាជិកា ដែលបំពេញភារកិច្ចត្រូវមានភាពច្បាស់លាស់ និងប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការឆ្លងជំងឺនេះក្នុងពេលបំពេញភារកិច្ច។ ទោះជាយ៉ាងនោះក្តី សមាជិក សមាជិការបស់យើង មិនបានរាថយ និងបានខិតខំប្រឹងប្រែងជំនះភាពភ័យខ្លាចទាំងឡាយបានដោយជោគជ័យ។ ជាលទ្ធផលសម្រេចបាន ការចូលរួមរបស់ .... ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញទទួលបានជោគជ័យគួរជាទីមោទនៈ។

ជាមួយនឹងជោគជ័យដ៏ធំធេងនេះ ឯកឧត្តម ហ៊ុន មានី ក៏បានក្រើនរំលឹកដល់សមាជិក សមាជិកា ឲ្យបន្តថែរក្សាស្មារតី ធ្នូ ដែលជាការដាក់ផលប្រយោជន៍ខ្លួនឯង និងក្រុមដោយឡែក ហើយរួបរួមគ្នាដាក់ផលប្រយោជន៍ប្រទេសជាតិជាចំបង។ម្យ៉ាងទៀត ក្នុងដំណាក់កាលដ៏លំបាកនេះ ការបន្តចូលរួមប្រកបដោយស្មារតី និងឆន្ទៈពីសំណាក់បងប្អូន .... គឺជាកត្តាគួបផ្សំដ៏មានសារៈសំខាន់ក្នុងការឈានទៅយកឈ្នះលើជំងឺកូវីដ ១៩ និងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈជាស្ថាពរ

មតិ