លោក ចេង មុនីរ៉ា នាំយកអំណោយរបស់សម្តេច តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ធ១០៩គ្រួសារ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១

0
130

ភ្នំពេញ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌ ច្បារអំពៅ ចំនួន ១០៩គ្រួសារបានទទួលស្បៀងអាហារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមអភិបាលរាជ ធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅ ដោយមានការចូលរួមពីលោក ពៅ ហួត រួមទាំងមន្ត្រីខណ្ឌសង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងពលរដ្ឋណាម្នាក់ឡើយ

ក្នុងឱកាសនេះ លោក ចេង មុនីរ៉ា បានលើកឡើងថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង តាខ្មៅ ត្រូវបានបិទបញ្ចប់ ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហម អាជ្ញាធរ នៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេច បញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា ជំងឺកូវវីដ១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួន មិនគិតពីការឆ្លងជំងឺកូវីដ១៩ នោះឡើយ ដូច្នេះ ការប្រកាន់ខ្ជាប់ នូវវិធានការសុខាភិបាល និងគោរពវិធានការរដ្ឋបាល តាមការដាក់ចុះរបស់អាជ្ញាធរមានសមត្ថកិច្ច គឺជាការចាំបាច់បំផុតដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលគោលដៅចម្បង គឺការពារអាយុជីវិតប្រជាពលរដ្ឋ

ជាមួយហគ្នានេះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសហការជាមួយ អាជ្ញាធរ ក្នុងគ្រាលំបាកនេះដើម្បីធ្វើយ៉ាងណារួមគ្នាកាត់ផ្តាច់ជម្ងឺកូវិដ១៩ អោយបានលឿន ដោយ គោរពនូវវិធានការ ៣កុំ និង៣កាពារ រក្សាអនាម័យ លាងដៃអោយញឹកញាប់ រក្សាគម្លាត ចៀសវាងការ ប្រមូលផ្តុំនានា។ ក៏បានស្នើដល់ប្រជាពលរដ្ឋរក្សាការអត់ធ្មត់ និងមេត្តាយោគយល់ ចំពោះវិធានការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ១៩នេះ

សូមបញ្ជាក់ថា អំណោយដែលចែកជូនក្នុង០១គ្រួសារទទួលបាន៖ អង្ករ, មី, ត្រីខ និងទឹកត្រី

មតិ