អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពោលពាក្យប៉ុន្មានឃ្លាមានន័យចាក់ចំបេះដូងតែម្តងរួមជាមួយការបរិច្ចាគប្រាក់ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផង…

0
479

រាជធានីភ្នំពេញ៖បន្ទាប់ពីបរិច្ចាគប្រាក់៣លានដុល្លារ ជូនរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងកូវីត១៩រួចមក អ្នកឧកញ៉ាជំនួញវ័យក្មេង ឡេងណាវ៉ាត្រា បានពោលពាក្យប៉ុន្មានប្រយោគនេះចាក់ចំបេះដូង មហាជនយ៉ាងខ្លាំងថា “ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាពខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ  ពេលនេះមិនមែនជាពេល បន្ទោស អ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។” ទាំងនេះគឺពាក្យពេជ្រប្រកបដោយអត្ថន័យ   របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជាប់ជាមួយទឹកប្រាក់ចំនួន ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែនដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ភាសាចេញពីបេះដូងដែលនិយាយទៅកាន់បងប្អូនជនរួមជាតិដែលឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតមិន អាចកាត់ថ្លៃបាន។ ខ្លួនតូចតែថ្លើមធំពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅក្នុងការសាមគ្គីរួមជា កម្លាំងប្រយុទ្ធប្រឆាំងនឹងCovid 19 ជាមួយរដ្ឋាភិបាលក្នុងគ្រាដែលប្រទេសជាតិមានទុក្ខ។ ទទឹមគ្នានោះ បានធ្វើឲ្យមហាជនកោតសរសើរទឹកចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាខ្លាំង។

សូមបញ្ញាក់ផងដែរថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា គ្រុប ធ្លាប់ បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារម្ដងរួចមកហើយ ដើម្បីចូលរួមទិញវ៉ាក់សាំងលការពារកូវីដ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

មតិ