ស្លាប់យ៉ាងតិច ១៨នាក់នៅ មីយ៉ាន់ម៉ា ក្រោយកងទាហាន បើកការបាញ់ប្រហារលើហ្វូងបាតុករ១

0
210

Washington មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបាននិយាយថា កងទាហានមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារទៅលើហ្វូងបាតុករ ដែលកំពុងតវ៉ានៅតាមដងផ្លូវក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ១៨ នាក់ និង រងរបួសច្រើននាក់ នៅថ្ងៃដែលមានការជំទាស់តវ៉ានឹង ទង្វើរដ្ឋប្រហារដឹកនាំដោយពួកឧត្តមសេនីយយោធា។

កាសែត Washington Post បានផ្សាយនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការស្លាប់ត្រូវបានគេរាយការណ៍មកថា គឺនៅតាមទីក្រុងមួយចំនួន រួមមាន៖ ទីក្រុង Yangon  ទីក្រុង Dawei និង ទីក្រុង Mandalay  ក្នុងពេលដែលពួកយោធាបានប្រើការបាញ់រះដោយគ្រាប់ពិត និង ឧស្ម័នបង្ហូរទឹកភ្នែក។

រដ្ឋាភិបាលអាម៉េរិក កំពុងរៀបចំដាក់ទណ្ឌកម្មសេដ្ឋកិច្ច និង ការទូតបន្ថែមទៀតលើរបបយោធាក្នុងប្រទេស មីយ៉ាន់ម៉ា, នេះបើយោងតាមការអះអាងរបស់លោក Jake Sullivan  ទីប្រឹក្សាជាន់ខ្ពស់នៃកងសន្តិសុខអាម៉េរិកថ្លែងកាលពីថ្ងៃទី២៨កុម្ភៈ ម្សិលមិញ។

លោកថាយើងនឹងសហការជាមួុយសម្ព័ន្ធមិត្តទាំងអស់ ក្នុង តំបន់ ឥណ្ឌូ ប៉ាសុីហ្វិក និង ជុំវិញពិភពលោក ដើម្បីនាំយកពួកប្រព្រឹត្តិអំពើព្រៃផ្សៃនេះមកទទួលទោសឱ្យខាងតែបាន“,  លោក Jake Sullivan ថ្លែង។

សូមជម្រាបថា ពួកឧត្តមសេនីយយោធានៅ មីយ៉ាន់ម៉ា បានប្លន់អំណាចពីបក្សឈ្នះឆ្នោតកាលពីថ្ងៃទី០៨វិច្ឆិការ២០២០ កន្លងទៅជាហេតុធ្វើឱ្យផ្ទុះឡើងនូវបាតុកម្មអហិង្សាជាច្រើនសប្តាហ៍ប្រឆាំងនឹងការដណ្តើមកាន់កាប់អំណាចដោយកងយោធាកាលពីថ្ងៃទី ខែកុម្ភៈកន្លងទៅនេះ។

ពួកយោធាបានចាប់លោកស្រី Aung San Suu Kyi សកម្មជននយោបាយ តារាភាពយន្ត អ្នកចម្រៀង សកម្មជននយោបាយ ។ល។ឃុំឃាំង ដោយសារតែអ្នកទាំងនោះគាំទ្របក្សឈ្នះឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi

មតិ